កាតាព្រមានផលប៉ះពាល់លើប្រព័ន្ធ GCC និងស្ថិរភាពតំបន់

(VOVWORLD) -ភាពតានតឹងខាងការទូតនៅតំបន់ឈូងសមុទ្រពែក្សនាពេលបច្ចុប្បន្នបានបង្ហាញពីរាល់គោលនយោបាយដោយគ្មានការទទួលខុសត្រូវ។
កាតាព្រមានផលប៉ះពាល់លើប្រព័ន្ធ GCC និងស្ថិរភាពតំបន់ - ảnh 1តំណាងអចិន្រ្តៃយ៍របស់កាតាប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Alya Ahmed bin Saif Al-Thani  

ភាពតានតឹងខាងការទូតនៅតំបន់ឈូងសមុទ្រពែក្សដែលបណ្តាលមកពីប្រទេសទាំង ៤ នៅតំបន់ឈូងសមុទ្រពែក្សដាក់ទណ្ឌកម្មតម្រង់លើកាតាបានសរឲ្យឃើញថាបណ្ដាប្រទេសពោលខាងលើមិនបានត្រិះរិះដល់ការរក្សាប្រព័ន្ធ ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) និងវិបត្តិនេះអាចគំរាមកំហែងដល់សន្តិសុខ ស្ថិរភាពនៅមជ្ឈឹមបូព៌ា។ តំណាងអចិន្រ្តៃយ៍របស់កាតាប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Alya Ahmed bin Saif Al-Thani បានលើកឡើងខាងដូច្នេះ នាថ្ងៃទី ២៦ មិថុនា ។ យោងតាមលោកស្រីរូបនេះបានឲ្យដឹងថា៖ ភាពតានតឹងខាងការទូតនៅតំបន់ឈូងសមុទ្រពែក្សនាពេលបច្ចុប្បន្នបានបង្ហាញពីរាល់គោលនយោបាយដោយគ្មានការទទួលខុសត្រូវ។ លោកស្រីបន្តថា៖ ទីក្រុងដូហាកំពុងតភ្ជាប់ការអំពាវនាវទៅកាន់ភាគីទាក់ទិនទាំងឡាយ គប្បីសន្ទនាដើម្បីដោះស្រាយភាពតានតឹងនាពេលបច្ចុប្បន្ននេះ ព្រមទាំងអបអរសារទររាល់ការខំប្រឹងប្រែងផ្សះផ្សារបស់គុយវ៉ែតផងដែរ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសលោក Mike Pompeo បានអំពាវនាវឲ្យ កាតាបញ្ចប់ជម្លោះ ដែលបណ្ដាលឲ្យប្រទេសឈូងសមុទ្រពែក្សនានាដាក់ទណ្ឌកម្មតម្រង់លើដូហាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ