|
ទិដ្ឋភាពនៃពិធីបើកសម្ពោធ |
(VOVworld)-នាថ្ងៃទី៨តុលា ខេត្តព្រះវិហាររបស់កម្ពុជា បានរៀបចំពិធីបើក សម្ពោធស្ថានីយ៍ប្រព័ន្ធផ្សាយ FM ភ្នំត្បែងដំឡើងសាងសង់ដោយកម្មាភិបាល
បច្ចេកទេស នៃ វិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា។ ថ្លែងមតិ
ក្នុងពិធីនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា លោកខៀវ កាញារីទ្ធ បានវាយតម្លៃ
ខ្ពស់ចំពោះ តួនាទីរបស់វិទ្យុសម្លេងភ្នំត្បែង ក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់ខេត្ត។ លោក ខៀវ កាញារីទ្ធបានថ្លែងអំណរគុណចំពោះរដ្ឋាភិ
បាលវៀតណាម ដែល ផ្តល់ជំនួយឥតសំណង់សម្រាប់ប្រព័ន្ធផ្សាយ FM នៅ
ខេត្ត ក្រុងជាច្រើនរបស់ កម្ពុជាផងដែរ។
វិទ្យុសម្លេងវៀតណាម នឹងបន្តការស្រាវជ្រាវ និងជួយកម្ពុជាដំឡើង
ប្រព័ន្ធផ្សាយ FM នៅរាជធានីភ្នំពេញនាចុងឆ្នាំ២០១៤នេះ៕