កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ បំរើទស្សនិកជនចំនួនជាង៥ហ្មឺននាក់
|
កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ បំរើទស្សនិកជនចំនួនជាង៥ហ្មឺននាក់ |
(VOV)_កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ លើកទី៤ ត្រូវបានរៀបចំឡើង
នៅមន្ទីរពេទ្យ Bach Mai នាថ្ងៃទី២៩ ធ្នូ បានផ្តល់អំណោយសំរាប់អ្នកជំងឺក្រីក្រចំនួន
៣០នាក់ដែលកំពុងពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ។ ក្នុងរយៈពេល៤ឆ្នាំកន្លង
ទៅ កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ ទាក់ទាញការចូលរួមរបស់សិល្បករ
សិល្បការិនីចំនួនជាង៦០០នាក់ បំរើទស្សនិកជនចំនួនជាង៥ហ្មឺននាក់ នៅមន្ទីរពេទ្យ
និងរៃអង្គាសទឹកប្រាក់ចំនួនជាង២ពាន់លានដុង ដើម្បីគាំទ្រ ជួយឧបត្ថម្ភអ្នកជំងឺក្រី
ក្រ។ សិល្បការិនី Thai Thuy Linh អ្នកបង្កើតកម្មវិធីនេះបានអោយដឹងថា៖
“ អាចនិយាយបានថា៖នេះគឺជាកម្មវិធីស្ម័គ្រចិត្តយូរអង្វែងបំផុត និងធំបំផុតដែល
បានរៀបចំឡើងនៅមន្ទីរពេទ្យ។ មនុស្សជាច្រើននាក់បាននិយាយថា៖ នៅពេល
ចូលរួមកម្មវិធីនេះ គេបានជឿថាប្រការល្អនៅមាន ជាពិសេសគឺបណ្ដាអ្នកជំងឺត្រូវ
បានលើកទឹកចិត្ត ដោយសារមានអ្នកនឹករលឹក យកចិត្តទុកដាក់ដល់គេដែរ៕”