កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣បានប្រារព្ធឡើង។
(VOV) /  
|
កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣បានប្រារព្ធឡើង។ (vov.vn) |
VOV-កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ជាមួយប្រធានបទ “១០ឆ្នាំសម្លេងដង្ហោយហៅនៃប្រភពដើម” បានបើកនាព្រឹកថ្ងៃទី១៤កក្កដានៅ
កណ្ឌាលទីក្រុង Ha Giang (ខេត្ត Ha Giang)។ យុវជនកុមារជំទង់គំរូនៅឯបរទេសចំនួនជិត២០០រយនាក់មានស្នាដៃល្អក្នុងការរៀនសូត្រពលកម្មពីប្រទេសចំនួន
២៤លើទូទាំងពិភពលោកបានចូលរួម។
កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ដោយគណៈកម្មាធិការជនវៀតណាមនៅឯបរទេសនិងក្រសួងការបរទេសសហការរៀបចំ ដល់ឥឡូវនេះ
បាន១០ឆ្នាំសំដៅបង្កលក្ខណៈសំរាប់ជំនាន់វ័យក្មេងវៀតណាមនៅឯបរទេស
ត្រឡប់មកប្រទេសវិញស្វែងយល់ប្រពៃណី វប្បធម៍ ប្រវត្តិសាស្ត្ររបស់ប្រជាជាតិនិងជួបប្រាស្រ័យបង្កើនសាមគ្គីភាព។ លោក Nguyen Thanh Son អនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសបាន
ឲ្យដឹងថា ការបោះជំរុំវិស្សមកាលឆ្នាំនេះបានជួយឲ្យយុវជនវៀតណាមនៅ
ឯបរទេសមានលក្ខណៈទាក់ទងនិងយល់ដឹងជ្រាលជ្រៅជាងអំពីប្រភពដើម
វប្បធម៍របស់បណ្ដាជនជាតិវៀតណាម តាមរយៈនោះលើកកំពស់ទឹកចិត្តដឹងគុណ
ចំពោះជីដូនជីតា ផ្សាភ្ជាប់នឹងស្រុកកំណើតប្រទេសជាតិ។ មិត្ត Pham Khanh Ly
សិក្ខាកាមផ្នែកទំនាក់ទំនងអន្តរជាតិនៅទីក្រុងសៀងហៃ-ចិនបានរំភើបចិត្តចែក
រំលែកក្នុងពេលបានមកទស្សនាឈាបនដ្ឋានយុទ្ធជនពលីស្រុក Vi Xuyen ជា
លើកដំបូងថា៖
“បានអុធធូបនិងដុតទានរួមជាមួយបណ្ដាមិត្ត យើងខ្ញុំបានឃើញរំភើបចិត្ត
និងពិសិទ្ធិណាស់។ មិនស្មាន់ថាឈាបនដ្ឋានធំទូលាយដូច្នេះឡើយ។ប្រសិនបើ
មិនបានមកនឹងបណ្ដាកន្លែងនេះ យើងខ្ញុំមិនអាចបានដឹងអំពីរាល់ពលីកម្មដ៏
ធំធេងដូច្នេះឡើយ៕”
-VOV