កម្មវិធីប្រគុំតូរ្យតន្ត្រីមិត្តភាព “អ៊ីស្រាអែល-វៀតណាម”
|
ទិដ្ឋភាពនៃកម្មវិធីប្រគុំតូរ្យតន្ត្រីមិត្តភាព “អ៊ីស្រាអែល-វៀតណាម”
(រូបថតៈ Nguyễn Dân -TTXVN) |
(VOVworld)-ក្នុងឱកាសដែលប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin
និងលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនោះ នាយប់
ថ្ងៃទី២២មិនា នៅរោងមហោស្រពហាណូយបានប្រព្រឹត្តទៅកម្មវិធីតូរ្យតន្ត្រីមិត្តភាព
អ៊ីស្រាអែល-វៀតណាម។ ថ្លែងមតិក្នុងពិធី លោកស្រី Meirav Eilon Shahar ឯកអគ្គ
រដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាមបានអះអាងថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ
វៀតណាមលើកនេះរបស់លោក Reuven Ruvi Rivlin គឺចំទៅនឹងរយៈពេលដែល
ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីស្រាអែលទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។
ហើយកម្មវិធីប្រគុំតូរ្យតន្ត្រីនេះជាសក្ខីភាពបញ្ជាក់ឲ្យទំនាក់ទំនងសហប្រតិបត្តិការ
យ៉ាងល្អប្រសើរដែលប្រទេសទាំងពីរខិតខំពូនជ្រុំនាប៉ុន្មានឆ្នាំកន្លងទៅ។ ជាពិសេស
កម្មវិធីនេះគឺពោរពេញទៅដោយអត្ថន័យពិសេស រួមចំណែកទៅក្នុងជោគជ័យនៃ
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីអ៊ីស្រាអែល លោក
Reuven Ruvi Rivlin ផងដែរ៕