កម្មវិធីផ្សាយទូរទស្សន៍ផ្ទាល់៖រុងរឿងសហជីពវៀតណាម
|
កម្មវិធីផ្សាយទូរទស្សន៍ផ្ទាល់៖រុងរឿងសហជីពវៀតណាម(laodong) |
(VOV)_នាយប់ថ្ងៃទី២៨ កក្កដា នៅរដ្ឋធានីហាណូយសហភាពពលករវៀត
ណាម និងស្ថានីយទូរទស្សន៍ទីក្រុងហូជីមិញបានរៀបចំ កម្មវិធីផ្សាយទូរទស្សន៍
ផ្ទាល់៖រុងរឿងសហជីពវៀតណាម នៅកន្លែងចំនួន៣គឺ៖ រដ្ឋធានីហាណូយ-ខេត្ត
Quang Ninh និងទីក្រុងហូជីមិញ។ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិ ការរណសិរ្យមាតុភូមិវៀតណាម និងអនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi
Doan បានអញ្ជើញចូលរួម។
កម្មវិធីនេះបានសម្ដែងឡើងវិញនូវដំណើការកសាងនិងរីកធំធាត់របស់វណ្ណះ
កម្មករ និងអង្គការសហជីពវៀតណាម តាមនោះអះអាងនូវតួនាទីរបស់អង្គការសហ
ជីពក្នុងបុព្វហេតុដណ្ដើមយកឯករាជ្យ ឯកភាពប្រទេសជាតិ កសាងនិងការពារ មាតុប្រទេសវៀតណាម។
ថ្លែងមតិនៅទីនេះ ប្រធានសហភាពពលករវៀតណាម លោក Dang Ngoc
Tung បានសង្កត់ធ្ងន់ថា៖ ដោយមានតួនាទីជាអ្នកដំណាង ថែទាំ និងការពារផល
ប្រយោជន៍ ស្របច្បាប់ ត្រឹមត្រូវរបស់ពលករសហជីពបានយកចិត្តទុកដាក់ពង្រីក សកម្មភាពអោយសមស្របជាមួយការអភិវឌ្ឍន៍របស់អង្គភាពអាជិវកម្មគ្រប់ប្រភេទ
ឆ្ពោះទៅសកម្មភាព នៅមូលដ្ឋាន ចលនាពលករសាមគ្គីភាព ឆ្លងកាត់រាល់ការ
លំបាកសាកល្បង ដើម្បីសម្រេចបានរាល់ភារកិច្ចដែលបានប្រកល់ជូន៕