កម្មវិធីសម្ដែងសិល្បះអបអរសាទរលើកទី៤៦ទិវាបង្កើតអាស៊ាន
(VOV)_នាយប់ថ្ងៃទី៨សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសម្ដែង
សិល្បះអបអរសាទរព្រឹត្តិការណ៍ដ៏សែនសំខាន់ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៦ទិវាបង្កើតសមាគមបណ្ដាប្រជាជាតិនៅអាស៊ីអាគ្នេយ៍ (ASEAN) និងលើកទី
១៨នៃទិវាវៀតណាមចូលរួមអាស៊ាន។ សកម្មភាពនេះត្រូវបានរៀបចំឡើងជាប្រចាំ
ឆ្នាំ ដើម្បីបង្កើនការផ្សព្វផ្សាយ ឃោសនាដ៏ទូលំទូលាយអំពីការកសាងសហគមន៍
អាស៊ានមាំមួនមួយតភ្ជាប់ដ៏ស្អិតរមួតជិតស្និទ្ធិ។ នេះក៏គឺជាឱកាសដើម្បីជំរុញការ
ផ្លាស់ប្តូរ ផ្សាភ្ជាប់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងវៀតណាមជាមួយប្រទេសអាស៊ាននានា ក៏ដូចជាបង្កើនចំណងសាមគ្គីភាព របស់ប្រជាជនក្នុងសហគមន៍អា
ស៊ានផងដែរ៕