កម្មវិធីសិល្បៈអបអរសាទរជោគជ័យនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី ៨
|
កម្មវិធីសិល្បៈអបអរសាទរជោគជ័យនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី ៨
(Image: VNA) |
(VOVworld) – នាយប់ថ្ងៃទី ២៧ កញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមសហការជាមួយទីក្រុងហាណូយបានរៀបចំកម្មវិធីសិល្បៈ អបអរសាទរជោគជ័យនៃមហាសន្និបាតតំណាងរណសិរ្សមាតុភូវៀតណាមទូទាំង
ប្រទេសលើកទី ៨។ ក្នុងកម្មវិធីសិល្បៈ អនុប្រធាននិងជាអគ្គលេខាធិការណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Vu Trong Kim បានអះអាងថា៖ ក្រោយរយៈ
ពេល ៣ ថ្ងៃធ្វើការ (ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៧ កញ្ញា) មហាសន្និបាតតំណាង
រណសិរ្សមាតុភូវៀតណាមទូទាំងប្រទេសលើកទី ៨ បានបញ្ចប់ប្រកបដោយជោគជ័យ
។ តំណាងគ្រប់រូបបានពិភាក្សានិងអនុម័តលើរបាយការណ៍នយោបាយរបស់មហា
សន្និបាត អនុម័តលើលក្ខ័ន្តិកៈរបស់រណសិរ្សមាតុភូមិ (វិសោធនកម្មនិងបំពេញបន្ថែម)
ជាដើម។ នេះគឺជារូបភាពគំរូនៃមហាផែនសាមគ្គីជាតិទាំងមូល ឆ្លើយតបនឹងតម្រូវការ របស់ភារកិច្ចក្នុងដំណាក់កាលថ្មី៕