កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមកាត់បន្ថយភាពក្រីក្រ
(VOV)_ក្នុងដំណាក់កាល ២០១២-២០១៦ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ( UNDP) បាននិងកំពុងជួយឧបត្ថម្ភក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច គ្រប់គ្រងគំរោងការណ៍ជួយវៀតណាមអនុវត្តកម្មវិធីគោលដៅជាតិអំពីការកាត់បន្ថយភាពក្រីក្រ ចីរភាពនៅខេត្តចំនួន៨ គឺ÷ Ha Giang Dien Bien, Cao Bang, Bac Kan, Thanh Hoa, Quang Ngai, Kon Tum និង Tra Vinh ។ គោលដៅរបស់រគំរោងការណ៍នេះគឺសំដៅជំរុញខ្លាំងល្បឿនកាត់បន្ថយភាពក្រីក្រ នៅតំបន់ទាំងនោះ កែលំអរជីវភាពរស់នៅ និងការងារធ្វើសំរាប់ ជនក្រីក្រ ជនរួមជាតិជាជនជាតិភាគតិច …ជាដើម។ ក្នុងពេលគំរោងការណ៍នេះបញ្ចប់ បណ្ដាគោលនយោបាយកាត់បន្ថយភាពក្រីក្រនឹងបានរៀបចំយ៉ាងសមស្រប និងផ្គំបញ្ជូលក្នុងផែនការ ក្របខណ្ឌ នគោលនយោបាយជាប្រចាំ របស់បណ្ដាក្រសួង ស្ថាប័ន ផ្នែក ដែលក្នុងនោះ ប្រមូលផ្តុំចូលក្នុងបណ្ដាសកម្មភាព និងប្រភពកម្លាំងអាទិភាពវិនិយោសំរាប់បណ្ដាស្រុកក្រីក្រ ឃុំក្រីក្រ ដើម្បីជំរុញល្បឿនកាត់បន្ថយភាពក្រីក្រនៅបណ្ដាតំបន់នេះ៕