កម្មវិធី “រួមដៃបន្ធូស្រាលការឈឺចាប់ព័ណ៍លឿងទុំ”
VOV -  
(VOV) /  
|
ការជួបប្រាស្រ័យជាមួយជនរងគ្រោះដោយជាតិគីមីពុលព័ណលឿងទុំ |
VOV-ក្នុងឱកាសរំលឹកខួបលើកទី៥១សោធនាដកម្មព័ណ៍លឿងទុំនៅវៀតណាមនិងទិវាដើម្បីជនរងគ្រោះដោយជាតិគីមីព័ណ៍លឿងទុំ-Dioxin (ទី
១០សីហា) នាយប់ថ្ងៃទី១១សីហានៅក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី
ជួបប្រាស្រ័យសិល្បះ “រួមដៃបន្ធូស្រាលការឈឺចាប់ព័ណ៍លឿងទុំ”។ ថ្លែង
មតិនៅពិធី អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បានសង្កត់ធ្ងន់ថា
ការឈឺចាប់ព័ណ៍លឿងទុំមិនត្រឹមតែជាការឈឺចាប់របស់ប្រជាជនវៀតណាម ប៉ុណ្ណោះទេថែមទាំងជាសោធនាដកម្មរបស់ពិភពលោកទៀតផង។ អនុប្រធាន
រដ្ឋបានអំពាវនាវស្ថាប័នផ្នែកគ្រប់ជាន់ថ្នាក់ អង្គការបុគ្គលក្នុងនិងក្រៅប្រទេស រួមដំណើរក្នុងការតស៊ូបន្ធូស្រាលការឈឺចាប់និងទាមទារយុត្តិធម៍ឲ្យជនរងគ្រោះ ដោយជាតិគីមីពុលព័ណ៍លឿងទុំវៀតណាម។ អនុប្រធានរដ្ឋបានស្នើរថា៖
“ក្នុងរយៈពេលខាងមុខនៅមានការលំបាកជាច្រើនបានដាក់ចេញជាមួយសមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ-Dioxin វៀតណាម។ ខ្ញុំស្នើរមជ្ឈឹមសមាគមត្រូវផ្លាស់ប្តូរថ្មីរបៀបធ្វើការបង្កើនការត្រួតពិនិត្យសមាគម
គ្រប់ជាន់ថ្នាក់ដើម្បីធ្វើយ៉ាងម៉េចការជួយឧបត្ថម្ភទាំងអស់បានមកដល់នឹងជន
រងគ្រោះយ៉ាងលឿនបំផុតគ្រប់គ្រាន់បំផុត។ ខ្ញុំសង្ឃឹមថាបណ្ដាជនរងគ្រោះនឹង
ខំប្រឹងប្រែងឈានឡើង បក្សរដ្ឋក៏ដូចជាប្រជាជនវៀតណាម ប្រជាជនលើ
សកលលោកជានិច្ចកាលនៅក្បែរបណ្ដាមិត្ត៕”
VOV
-VOV