កម្មវិធី “លើកដំកើងអង្គភាពអាជីវកម្មផ្លាស់ប្តូរថ្មី-ច្នៃប្រឌិត”
|
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien ប្រគល
ប័ណ្ឌសរសើរឲ្យអង្គភាពអាជីវកម្ម (រូបថតៈ vov.vn) |
(VOVworld)-នាយប់ថ្ងៃទី២៤មិថុនា វិទ្យុសម្លេងវៀតណាមបានរួមផ្សំជាមួយក្រសួង
វិទ្យាសាស្រ្តនិងបច្ចេកវិទ្យារៀបចំពិធី “លើកដំកើងអង្គភាពអាជីវកម្មផ្លាស់ប្តូរថ្មី-ច្នៃ
ប្រឌិត”លើកទី១។ ចូលរួមកម្មវិធី មានវត្តមានអនុប្រធានរដ្ឋសភា វៀតណាម លោក
ស្រី Nguyen Thi Kim Ngan អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang
Tien រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា លោក Nguyen Quan និងតំណាង
របស់អង្គភាពអាជីវកម្មដែលបានលើកដំកើងលើក នេះ។នៅទីនេះលោក Nguyen
Quan បានផ្លាស់ប្តូរមតិជាមួយអង្គភាពអាជីវកម្មមួយចំនួន អំពីអត្ថន័យនៃការផ្លាស់
ប្តូរថ្មី ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យា បានរួមចំណែកជម្រុញការអភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់អង្គភាពអាជីវកម្មនិយាយដោយ ឡែកនិងរបស់វៀតណាមនិយាយ
រួម។ អង្គភាពអាជីវកម្មចំនួន៧៥ ដែលមានស្នា ដៃលេចធ្លោក្នុងការអនុវត្តន៍វិទ្យា
សាស្រ្ត បច្ចេកវិទ្យា ផ្លាស់ប្តូរការច្នៃប្រឌិតដើម្បី លើកកំពស់គុណភាពផលិផល បង្កើនលទ្ធភាពប្រគួតប្រជែងរបស់អង្គភាពអាជី វកម្មត្រូវបានលើកដំកើងក្នុងពិធី
នេះដែរ៕