កូរ៉េខាងជើងគ្រាន់តែចរចារស្តីពីអាវុធនុយក្លេអ៊ែរជាមួយអាមេរិកប៉ុណ្ណោះ បន្ទាប់ពីការគំរាមកំហែងទាំងអស់ត្រូវបានដកចេញ

(VOVWORLD) - នាថ្ងៃទី ១៦ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានដកស្រង់សេចក្តីប្រកាសរបស់មន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងដោយអះអាងថា ការចរចារនៅថ្នាក់អ្នកជំនាញជាមួយអាមេរិក អាចនឹងប្រព្រឹត្តទៅនៅក្នុង«ប៉ុន្មានសប្តាហ៍ខាងមុខនេះ» ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា ការពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរអាចកើតឡើង បន្ទាប់ពីរាល់ការគំរាមកំហែងទាំងអស់ទៅលើក្រុងព្យុងយ៉ាងត្រូវបានដកចេញទាំងស្រុងផងដែរ។
កូរ៉េខាងជើងគ្រាន់តែចរចារស្តីពីអាវុធនុយក្លេអ៊ែរជាមួយអាមេរិកប៉ុណ្ណោះ បន្ទាប់ពីការគំរាមកំហែងទាំងអស់ត្រូវបានដកចេញ - ảnh 1 ជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong Un កាលពីឆ្នាំ២០១៨ (រូបថត៖ vtv.vn)

នៅក្នុងសេចក្តីប្រកាសនេះ ប្រធាននាយកដ្ឋានទទួលបន្ទុកបណ្តាបញ្ហា      អាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើង ក៏បានព្រមានថាអាមេរិកនឹងក្លាយទៅជាភាគីសម្រេចចិត្តថាតើកិច្ចប្រជុំនាពេលខាងមុខគឺជា“ទ្វារមួយដើម្បីបើកឱកាស” ឬនឹងនាំមកនូវវិបត្តិសេដ្ឋកិច្ចឡើងវិញ។សេចក្តីប្រកាសនេះក៏បានលើកច្បាស់អំពីគោលជំហររបស់ទីក្រុងព្យុងយ៉ាងថា នោះគឺជាកិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរនៅពេលដែលការគំរាមកំហែងនិងឧបសគ្គនានាអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសន្តិសុខ និងរារាំងការអភិវឌ្ឍរបស់កូរ៉េខាងជើង ដែលត្រូវបានដកចេញទាំងស្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ