កូរ៉េខាងជើងបន្តបាញ់កាំភ្លើងធំ ចូលតំបន់សមុទ្រភាគខាងកើត
(VOVWORLD) - អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) នៅថ្ងៃទី៦ ខែធ្នូ បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ៩០ គ្រាប់ជាប់ៗគ្នា ចាប់ពីវេលាម៉ោង ១០ ព្រឹកដល់ ថ្ងៃរសៀល ហើយចំណុចបាញ់ត្រូវបានកំណត់ពីស្រុក Kosong ខេត្ត Kangwon ឆ្ពោះទៅសមុទ្រភាគខាងកើត។
សមយុទ្ធបាញ់កាំភ្លើងធំរយៈចម្ងាយឆ្ងាយរបស់កងទ័ពកូរ៉េខាងជើង នៅទីតាំងដែលមិនបានបញ្ជាក់។ (រូបថត៖ AFP/TTXVN) |
ក្រោយពីម៉ោង ៦ល្ងាច មានការបាញ់កាំភ្លើងធំប្រហែល១០គ្រាប់ទៀត ពីស្រុក Kumgang ក្នុងខេត្តដដែល ។ កូរ៉េខាងជើងក៏បានបញ្ជាក់ពីការបាញ់កាំភ្លើងធំនៅចុងថ្ងៃនេះ ហើយក៏បានឲ្យដឹងថា បានបាញ់កាំភ្លើងធំចំនួន ៨២ គ្រាប់ ពីកន្លែងជាច្រើនក្នុងរយៈពេល ៨ ម៉ោងកន្លះ ក្នុងការតវ៉ា ប្រឆាំងនឹងសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅជិតព្រំដែន។
មុននោះ កាលពីថ្ងៃទី៥ ខែធ្នូ កូរ៉េខាងជើងក៏បានបាញ់កាំភ្លើងធំប្រមាណ ១៣០ គ្រាប់ចូលទៅក្នុង "តំបន់ការពារ" នៅសមុទ្រភាគខាងកើត និងភាគខាងលិចផងដែរ។
កូរ៉េខាងត្បូងបានចាត់ទុកថា ទង្វើចុងក្រោយរបស់កូរ៉េខាងជើងបានរំលោភលើកិច្ចព្រមព្រៀងយោធាទ្វេភាគី ហើយបានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពនេះជាបន្ទាន់៕