កូរ៉ែខាងត្បូងចាប់ឃុំខ្លួនអតីតលេខាធិការរបស់ប្រធានាធិបតី លោកស្រី Park Geun-hye
|
កូរ៉ែខាងត្បូងចាប់ឃុំខ្លួនអតីតលេខាធិការរបស់ប្រធានាធិបតី លោកស្រី Park Geun-hye (VNA) |
(VOVworld) – អតីតលេខាធិការ Ahn Jong-beom របស់ប្រធានាធិបតីកូរ៉េខាង
ត្បូងលោកស្រី Park Geun-hye ត្រូវបានចាប់ឃុំខ្លួនជាផ្លូវការនាព្រឹកថ្ងៃទី ៦ វិច្ឆិកា
បន្ទាប់ពី លោកនេះបានលាលែងពីដំណែងនាដើមសប្តាហ៍មុនដោយសារ ទាក់
ទិនដល់រឿងអាស្រូវនយោបាយនៃមិត្តជិតស្និតរបស់លោកស្រី Park Geun-hye។
លោក Ahn Jong-beom កំពុងត្រូវបានធ្វើការស៊ើបអង្គេតអាស្រូវដែលលោកស្រី
Choi Soon-sil និង លោក Ahn Jong-beom ត្រូវបានសង្ស័យដាក់សម្ពាធទៅលើ
បណ្តាក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងក្នុងការប្រមូលផ្តុំប្រាក់ចំនួនជិតនឹង ៧០
លាន ដុល្លាអាមេរិកសំរាប់អង្គការក្រៅផ្លូវការដែលលោកស្រី Choi Soon-sil បាន
បង្កើតឡើង។ ការចាប់ឃុំខ្លួនពោលខាងលើប្រព្រឹត្តទៅក្នុងរយៈពេល ៤៨ ម៉ោង
បន្ទាប់ពីប្រធានាធិបតី Park Geun-hye នាំចេញសេចក្តីសូមទោសលើកទី ២
ហើយលោកស្រីប្រកាសថា៖ លោកស្រីនឹងចូលរួមដំណើរការធ្វើស៊ើបអង្គេតក្នុង
ករណីចាំបាច់៕