កូរ៉េខាងត្បូងនិងអាមេរិកដំណើការធ្វើសមយុទ្ធរួម
|
កូរ៉េខាងត្បូងនិងអាមេរិកដំណើការធ្វើសមយុទ្ធរួម |
(VOV)_ នាថ្ងៃទី២៧ កុម្ភះ កូរ៉េខាងត្បូងនិងអាមេរិកបានដំណើការធ្វើសមយុទ្ធ
ជើងទឹករួម ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធនិងការពាររួម។ តាមអ្នកនាំពាក្យក្រសួង
ការពារជាតិកូរ៉េខាងត្បូងថា៖ការធ្វើសមយុទ្ធលើកនេះនឹងបើកចេញការធ្វើសមយុទ្ធ
រួមប្រចាំឆ្នាំ ដោយមានឈ្មោះ Foal Eagle - ឥន្ត្រីខ្ចី នឹងបានអូសបន្លាយក្នុងរយៈពេល
៨ថ្ងៃ ដោយមានការចូលរួមរបស់ទាហានកូរ៉េខាងត្បូងចំនួន២សែននាក់ និងទាហាន
អាមេរិកចំនួន៣៧០០នាក់ ហើយចាប់ផ្តើមពីថ្ងៃទី២ មេសា។ ក៏នាថ្ងៃនេះដែរ ការធ្វើ
សមយុទ្ធរួមកូរ៉េខាងត្បូង-អាមេរិក ដោយមានឈ្មោះ៖ Key Resolve -ដំណោះស្រាយ
គន្លឹះត្រូវបានចាប់ផ្តើម និងអូសបន្លាយក្នុងរយៈពេល១សប្ដាហ៍ដែរ។ ការធ្វើសមយុទ្ធ
ទាំងនេះជាមូលហេតុធ្វើអោយភាពតានតឹងនៅលើឧបទ្វីបកូរ៉េនេះកើនឡើង៕