កូរ៉េខាងត្បូងមិនកត់សម្គាល់បន្ថែមករណីឆ្លង MERS ណាមួយក្នុងរយៈពេល២ថ្ងៃ
|
កូរ៉េខាងត្បូងមិនកត់សម្គាល់បន្ថែមករណីឆ្លង MERS ណាមួយក្នុងរយៈពេល២ថ្ងៃ (Al Jazeera) |
Vovworld-នាថ្ងៃទី៧កក្កដារដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសគ្មានបន្ថែមក
រណីថ្មីណាមួយឆ្លងផ្ដាសាយមជ្ឈឹមបូព៌ា MERS ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ
ឡើយហើយករណីត្រូវស្លាប់ដោយអាសន្នរោគនេះក៏មិនកើនឡើងក្នុង១សប្ដាហ៍
កន្លងទៅនេះដែរ។ដូច្នេះបរិមាណមនុស្សឆ្លង MERS នៅកូរ៉េខាងត្បូងនៅតែជា
១៨៦នាក់ក្នុងនោះមាន៣៣នាក់ស្លាប់។ ក្នុងចំណោមមនុស្សចំនួន១៨៦នាក់ឆ្លង
MERS នោះសល់តែ៣៥នាក់ត្រូវដេកពេទ្យ ខណៈដែលមនុស្សចំនួន១១៨នាក់
បានចេញពីពេទ្យបន្ទាប់ពីបានជាស្បើយ៕