កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនពិភាក្សាអំពីបទដាក់ទណ្ឌកម្មតឹងរឹងថែមទៀត ប្រឆាំងកូរ៉េខាងជើង


កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនពិភាក្សាអំពីបទដាក់ទណ្ឌកម្មតឹងរឹងថែមទៀត ប្រឆាំងកូរ៉េខាងជើង  - ảnh 1
កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនពិភាក្សាអំពីបទដាក់ទណ្ឌកម្មតឹងរឹងថែមទៀត ប្រឆាំងកូរ៉េខាងជើង (VNA)

(VOVworld) – នាថ្ងៃទី ២៧ តុលា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក
Lim Sung-nam រួមជាមួយសមភាគីអាមេរិក លោក Tony Blinken និងសមាភាគី
ជប៉ុន លោក Shinsuke Sugiyama បានពិភាក្សាអំពីការបង្កើនបទដាក់ទណ្ឌកម្ម
 រួមតម្រង់ទៅលើប្រទេសកូរ៉េខាងជើងដោយសារព្យុងយ៉ាងបានដំណើរការសាក
 ល្បងនុយក្លេអ៊ែរលើកទី ៥ នាខែកញ្ញាកន្លងទៅ ក៏ដូចជា លទ្ធភាពសហការទប់
 ទល់នឹងរាល់ទង្វើបង្ករឿងហេតុយោធារបស់ព្យុងយ៉ាង។ ទីភ្នាក់ងារសារព័ត៌មាន
  Yonhap បានឲ្យដងឹថា​៖ នៅសម័យប្រជុំត្រីភាគីដែលបានរៀបចំឡើងនៅជប៉ុន
 អនុរដ្ឋមន្ត្រីរបស់អាមេរិកជប៉ុននិងកូរ៉េខាងត្បូងបានឯកភាពសហការដាស់
តឿន ក្រុមប្រឹក្សាសន្តិសុខ​ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តតឹងរឹងថែម
ទៀតប្រ ឆាំងកូរ៉េខាងជើងដែលទាក់ទិនដល់ការសាកល្បងនុយក្លេអ៊ែរលើកទី៥
 នាថ្ងៃទី ៩ កញ្ញាកន្លងទៅ។ ទាក់ទិនដល់បញ្ហានេះ នាថ្ងៃទី ២៧ តុលា មន្ត្រីមួយ
រូបនៃក្រសួង ការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រទេសនេះបានសម្រេច
ចាប់ផ្តើមឡើង វិញការចរចារជាមួយជប៉ុនស្តីពីកិច្ចព្រមព្រៀងចែករំលែកព័ត៌
មានចារកម្មយោធា សំរាប់ទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ