កូរ៉េខាងត្បូង-អាមេរិកប្រឆាំងជំទាស់ទង្វើដែលបង្កអស្ថិរភាពសណ្តាប់ធ្នាប់អន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៨ ខែមីនា កូរ៉េខាងត្បូង និងអាមេរិកបានបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនិងការពារជាតិទ្វេភាគី (កិច្ចប្រជុំ ២ + ២) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំបានបិទបញ្ចប់ ដោយនាំចេញសេចក្តីថ្លែងការណ៍រួមដែលទាក់ទងនឹងខ្លឹមសារសំខាន់ៗជាច្រើន។ 
កូរ៉េខាងត្បូង-អាមេរិកប្រឆាំងជំទាស់ទង្វើដែលបង្កអស្ថិរភាពសណ្តាប់ធ្នាប់អន្តរជាតិ - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង (កណ្ដាល) និងមន្ត្រីជាន់ខ្ពស់អាមេរិក ២ រូប (រូបថត៖ ABC News)

សេចក្តីថ្លែងការណ៍រួម រួមមានខ្លឹមសារពាក់ព័ន្ធដល់វិស័យសំខាន់ចំនួន ៤គឺ ទំនាក់ទំនងសម្ព័ន្ធមិត្ត រវាងកូរ៉េខាងត្បូង - អាមេរិក ;បញ្ហាឧបទ្វីបកូរ៉េ; កិច្ចសហប្រតិបត្តិការក្នុងតំបន់និងកិច្ចសហប្រតិបត្តិការសកលលោក ព្រមទាំងអះអាងសារជាថ្មីម្តងទៀតនូវសម្ព័ន្ធមិត្តរវាងកូរ៉េខាងត្បូង- អាមេរិក គឺជា «អ័ក្ស» ដ៏សែនសំខាន់ក្នុងសន្តិភាពនិងវិបុលភាពនៅឧបទ្វីបកូរ៉េនិងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។

ប្រទេសទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើបញ្ហានុយក្លេអ៊ែរនិងមីស៊ីលបាលីស្ទិករបស់ ស.ប.ប កូរ៉េ ដែលជាក្តីព្រួយបារម្ភរួមរបស់ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន ដោយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហានេះ ហើយបានឯកភាពគ្នាពិភាក្សានិងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងដំណើរការដែលអាមេរិកធ្វើការពិចារណានិងការអនុវត្តគោលនយោបាយចំពោះស.ប.ប កូរ៉េផងដែរ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរក្សាស្ថានភាពត្រៀមប្រយុទ្ធកងទ័ពចម្រុះតាមរយៈការធ្វើសមយុទ្ធកូរ៉េខាងត្បូង - អាមេរិក សំដៅដោះស្រាយរាល់ការគំរាមកំហែងរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ