កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ឯកភាពទប់ស្កាត់សកម្មភាពនាចាចរណ៍ខុសច្បាប់របស់សាធារណរដ្ឋប.ប.ក

(VOVWORLD) -សេចក្ដីជូនដំណឹងនេះបានលើកច្បាស់ថា៖ កូរ៉េខាងត្បូង អាមេរិក និងជប៉ុនបានសម្រេចចិត្តបន្តរក្សាតួនាទីដ៏សំខាន់ក្នុងការខិតខំប្រឹងប្រែងសហការពហុភាគី ដើម្បីធានាឲ្យការអនុវត្តរាល់សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សំដៅកាត់បន្ថយ រាំងស្កាត់ និងលុបបំបាត់សកម្មភាពនាវាចរណ៍ខុសច្បាប់របស់សាធារណរដ្ឋប.ប.ក។
កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ឯកភាពទប់ស្កាត់សកម្មភាពនាចាចរណ៍ខុសច្បាប់របស់សាធារណរដ្ឋប.ប.ក - ảnh 1 កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ឯកភាព
ទប់ស្កាត់សកម្មភាពនាចាចរណ៍ខុសច្បាប់របស់សាធារណរដ្ឋប.ប.ក

កូរ៉េខាងត្បូង ជប៉ុន និងអាមេរិកបានឯកភាពរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទក្នុងការប្រឆាំងនឹងសកម្មភាពតាមផ្លូវសមុទ្ររបស់ សាធារណរដ្ឋប.ប.ក ដែលត្រូវបានហាមឃាត់តាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមិនអើពើនឹងបរិយាកាសសុខសន្តិភាពនាបច្ចុប្បន្ននៅ លើឧបទ្វីបកូរ៉េក្ដី។      

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាបបានឲ្យដឹងថា៖ សេចក្ដីសន្យាពោលខាងលើត្រូវបាននាំចេញនៅក្នុងកិច្ចសន្ទនាការពារជាតិត្រីភាគីលើកទី ១០ ដែលបានប្រព្រឹត្តិទៅនាដើមសប្ដាហ៍នេះនៅទីក្រុង វ៉ាស៊ីនតោណរបស់អាមេរិក ហើយត្រូវបានក្រសួងការពារជាតិកូរ៉េខាងត្បូងជូនដំណឹងនាថ្ងៃទី ២៣ មិនា។ សេចក្ដីជូនដំណឹងនេះបានលើកច្បាស់ថា៖ កូរ៉េខាងត្បូង អាមេរិក និងជប៉ុនបានសម្រេចចិត្តបន្តរក្សាតួនាទីដ៏សំខាន់ក្នុងការខិតខំប្រឹងប្រែងសហការពហុភាគី ដើម្បីធានាឲ្យការអនុវត្តរាល់សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សំដៅកាត់បន្ថយ រាំងស្កាត់ និងលុបបំបាត់សកម្មភាពនាវាចរណ៍ខុសច្បាប់របស់សាធារណរដ្ឋប.ប.ក។ ប្រទេសទាំង ៣ នេះ ក៏បានជំរុញឲ្យសាធារណរដ្ឋប.ប.កបោះបង់ចោលរាល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលឲ្យបានដាច់ស្រេច និងមិនអាចបញ្ច្រាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ