កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកឯកភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងបញ្ហាយោធាអន្តរកូរ៉េ
(VOVWORLD) -នាថ្ងៃទី ២៧ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និងសមភាគីអាមេរិកលោក James Mattis បានធ្វើការសន្ទនាតាមទូរស័ព្ទ ហើយឯកភាពរួមសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលបានចុះ ហត្ថលេខាកាលពីសប្តាហ៍មុន សំដៅ បន្ធូបន្ថយភាពតានតឹងនិងជៀសវាងការប៉ះទង្គិចដោយចៃដន្យ។
ទាហានកូរ៉េខាងត្បូង ។ រូបថត: AFP / TTXVN |
ក្នុងសេចក្ដីប្រកាសសារព័ត៌មានមួយ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកច្បាស់ថា៖"រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពរក្សាការួមសហការយោធាដ៏រឹងមាំ ទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងមជ្ឈដ្ឋានមន្ត្រីយោធាកូរ៉េខាងត្បូង និងអាមេរិក ខណៈដែលប្រព្រឹត្តិទៅដំណើការអនុវត្តន៍ការព្រមព្រៀងអន្តរកូរ៉េ។
រដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពថា កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកូរ៉េខាងត្បូងកាន់តែមានសារៈសំខាន់ជាងពេលណាណាទាំងអស់ ខណៈដែលស្ថានភាពសន្តិសុខកំពុងវិវឌ្ឍន៍នៅលើឧបទ្វីបកូរ៉េ៕