កូរ៉េខាងត្បូង និង ស.ប.ប.ក ត្រួតពិនិត្យរួមគ្នាប្រព័ន្ធផ្លូវដែកនៅតំបន់ប៉ែកខាងលិច

(VOVWORLD) -លោក Hwang Sung-gyu មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងដឹកជញ្ជូន រួមជាមួយមន្ត្រី ស.ប.ប.ក បានអនុវត្តន៍ការត្រួតពិនិត្យរួមចំពោះ ខ្សែផ្លូវដែកពីទីរួមស្រុកព្រំដែន Kaesong នៃ ស.ប.ប.ក ទៅកាន់ខ្សែបន្ទាត់ព្រំដែនយោធា  (MDL) រវាងប្រទេសកូរ៉េទាំងពីរ។
កូរ៉េខាងត្បូង និង ស.ប.ប.ក ត្រួតពិនិត្យរួមគ្នាប្រព័ន្ធផ្លូវដែកនៅតំបន់ប៉ែកខាងលិច - ảnh 1 ប្រព័ន្ធផ្លូវដែកនៅតំបន់ប៉ែកខាងលិច  (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២៤ កក្កដា ក្រុមមន្ត្រីកូរ៉េខាងត្បូងបានទៅកាន់ ស.ប.ប.ក ដើម្បីត្រួតពិនិត្យស្ថានភាពប្រព័ន្ធផ្លូវដែកនៅប៉ែកខាងលិចឧបទ្វីបកូរ៉េដែលជាផ្នែកមួយក្នុងនៃខិតខំប្រឹងប្រែងសំដៅធ្វើទំនើបកម្ម និងឈានទៅការតភ្ជាប់ផ្លូវដែកឆ្លងកាត់ព្រំដែនអន្តរកូរ៉េ។ ក្រុមមន្ត្រីទាំងនេះ រួមមានសមាជិកចំនួន ១៥ រូប ដឹកនាំដោយលោក Hwang Sung-gyu មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងដឹកជញ្ជូន រួមជាមួយមន្ត្រី ស.ប.ប.ក បានអនុវត្តន៍ការត្រួតពិនិត្យរួមចំពោះ ខ្សែផ្លូវដែកពីទីរួមស្រុកព្រំដែន Kaesong នៃ ស.ប.ប.ក ទៅកាន់ខ្សែបន្ទាត់ព្រំដែនយោធា  (MDL) រវាងប្រទេសកូរ៉េទាំងពីរ។

នាថ្ងៃដដែល មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានអបអរសាទរ ក្រោយពីមានព័ត៌មានដែលថា ស.ប.ប.ក បានចាប់ផ្ដើមអនុវត្តន៍ការរុះរើមូលដ្ឋានសំខាន់ៗនៅទីកន្លែងសាកល្បងមីស៊ី Sohae ហើយចាត់ទុកថា នេះគឺជាជំហាន ឆ្ពោះទៅសកម្មភាពលុបបំបាត់នុយក្លេអ៊ែររបស់ ស.ប.ប.កផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ