ការងារថែទាំជីវភាពរស់នៅរបស់ជនក្រីក្រនឹងបានជំរុញខ្លាំងថែមទៀត។
(VOVWORLD) /  
|
វៀតណាមបន្តជំរុញខ្លាំងការងារថែទាំជីវភាពរស់នៅរបស់ជនក្រីក្រថែមទៀត(រូបថត VNA) |
Vovworld-ដើម្បី ជំរុញខ្លាំងថែមទៀតការងារថែទាំជីវភាពរស់នៅរបស់ជនក្រីក្រ
និងមុខសញ្ញាគោលនយោបាយក្នុងឆ្នាំ២០១៣កន្លងទៅក្រសួងការងារយុទ្ឋជន
ពិការសង្គមកិច្ចវៀតណាមបានស្នើររដ្ឋាភិបាលផ្សព្វផ្សាយអនុក្រិត១៣៦ស្តីពី
គោលនយោបាយឧបត្ថម្ភសង្គមចំពោះមុខសញ្ញាគោលនយោបាយ។តាមនោះ
កំរិតឧបត្ថម្ភនឹងបានកើនពី១សែន៨ម៉ឺនដុងម្នាក់ក្នុង១ខែឡើង២សែន៧ម៉ឺនដុង
ម្នាក់ក្នុង១ខែ។ អនុក្រិតនេះចូលជាធរមានកាលពីថ្ងៃទី១មករាឆ្នាំ២០១៤នេះតទៅ។រដ្ឋមន្រ្តីក្រសួងការងារយុទ្ឋជនពិការសង្គមកិច្ចវៀតណាមលោកស្រី Pham Thi Hai
Chuyen អោយដឹងថា៖“ជារៀងរាលឆ្នាំរដ្ឋាភិបាលវៀតណាមលៃទុកថវិការជាង
៧០០០ពាន់លានដុងសំរាប់មុខសញ្ញាគោលនយោបាយប្រមាណ២លាន៦សែន
នាក់។កំរិតឧបត្ថម្ភនាបច្ចុប្បន្ននេះមាន១សែន៨ម៉ឺនដុងម្នាក់ក្នុង១ខែ ។ដោយហេតុនេះ
យើងខ្ញុំស្នើ បង្កើនកំរិតនេះឡើង២សែន៧ម៉ឺនដុងម្នាក់ក្នុង១ខែ៕“
-VOVWORLD