ការងារធានាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅតំបន់ភាគពាយ័ព្យ
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc (http://hanoimoi.com.vn) |
(TTX)_នាព្រឹកថ្ងៃទី ២៨ កញ្ញា គណះកម្មាធិការទទួលបន្ទុក តំបន់ភាគពាយ័ព្យ (វៀតណាម ) និងក្រសួងនគបាលវៀតណាម បានរួមសហការរៀបចំសន្និសីទជំនាញ
ស្ដីអំពី៖ការងារ ធានាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតំបន់ភាគពាយ័ព្យ និងតំបន់ជំ
វិញនានា។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan
Phuc បានកត់សម្គាល់និងវាយតំលៃខ្ពស់ រាល់ការខំប្រឹងប្រែង និងស្នាដៃ របស់គ្រប់
កងកម្លាំងបំពេញបេសកកម្ម រក្សារសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងដំបន់ភាគពាយ័ព្យ និងតំបន់ជំវិញនានា។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចាត់ទុកថា៖ ការ
ទទួល បានលទ្ធផលនេះ គឺដោយសារមានការជួយជ្រោមជ្រែង រួមវិភាគទានដ៏សំខាន់ និងធំធេងរបស់ជនរួមជាតិនៃបណ្ដាជនជាតិ នៅតំបន់ពាយ័ព្យ។ ស្ដីអំពីរាល់ការលំបាក នាពេលខាងមុខនេះ ពិសេសគឺពេលដែលបណ្ដាកងកម្លាំងអមិត្ត និងពួកប្រតិកិរិយា
បន្ដបង្កើនសកម្មភាពប្រឆាំង បំផ្លាញ់បក្ស រដ្ឋ និងចំណុចសំខាន់នៅតែជាខេត្តនានា នៅភាគពាយ័ព្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាណែនាំថា៖ គ្រប់កងកម្លាំងមាន សមត្ថកិច្ច ត្រូវក្ដាប់ជាប់សភាពការណ៍ ប្តេជ្ញាចិត្ត មិនទុកអោយសត្រូវឆ្លៀតយកបញ្ហា សាសនា ជនជាតិ ដើម្បីប្រឆាំង បំផ្លាញ …ជាដើម។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើ គ្រប់ក្រសួង ស្ថាប័ន ផ្នែក តំបន់ នៃបណ្ដាខេត្ត នៅភាគបាយ័ព្យ និង
តំបន់ជំវិញនានា ត្រូវបង្កើនការដឹកនាំ បញ្ជាណែនាំ ចំពោះការងារ ធានាសន្តិសុខ
សណ្ដាប់ធ្នាប់សង្គម…ល៕