ក្រុង Da Nang បំផុសការបរិច្ចាគឯកសារ-វត្ថុតាងសម្រាប់វិចិត្រសាលតាំងបង្ហាញអំពី Hoang Sa

ក្រុង Da Nang បំផុសការបរិច្ចាគឯកសារ-វត្ថុតាងសម្រាប់វិចិត្រសាលតាំងបង្ហាញអំពី Hoang Sa - ảnh 1
ក្រុង Da Nang បំផុសការបរិច្ចាគឯកសារ-វត្ថុតាងសម្រាប់វិចិត្រសាលតាំងបង្ហាញអំពី Hoang Sa

(VOVworld)-នារសៀលថ្ងៃទី៣កក្កដា គណៈកម្មាធិការប្រជាជនស្រុក Hoang Sa 
 ទីក្រុង Da Nang បានរួមសហការជាមួយសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រទីក្រុង
Da Nang រៀបចំពិធីបំផុសនិងអំពាវនាវការបរិច្ចាគឯកសារ-វត្ថុតាងសម្រាប់វិចិត្រ
សាល តាំងបង្ហាញអំពី Hoang Sa ដែលនឹងបានបើកឲ្យដំណើរការនាពេលខាង
មុខ។ ការ ចលនាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣កក្កដាឆ្នាំ២០១៦រហូតដល់ថ្ងៃទី១៩
មករាឆ្នាំ ២០១៧។​នៅក្នុងពិធីបំផុសចលនានេះ​ មានបុគ្គល៥នាក់បានប្រគល់ជូន
ឯកសារនិង វត្ថុតាងដែលអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំ
កោះ Hoang Sa។ វត្ថុតាងជាវត្ថុអនុស្សាវរីយ៍របស់អ្នកសាក្សីប្រវត្តិសាស្រ្តនិងសាច់
ញត្តិដែលធ្លាប់រស់នៅ លើប្រជុំកោះ Hoang Sa ឯកសារនិងសំបុត្រស្នាមរបស់រដ្ឋវៀត
ណាមនិងប្រទេសដទៃ ដែលបង្ហាញនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រ
ជុំកោះ Hoang Sa។ លោក Vo Ngoc Dong ប្រធានគណៈកម្មាធិការប្រជាជនស្រុក
Hoang Sa បានឲ្យដឹងថា កម្មវិធីនេះបានបំផុសឡើងសំដៅជម្រុញការងារផ្សព្វផ្សាយ
និងអះអាងនូវអធិបតេយ្យ ភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ក៏ដូចជា
Truong Sa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ