|
លោក Truong Tan Sang និងលោក Xi Jinping បានធ្វើជាកសិណ្សសាក្សីពិធី
ចុះហត្ថលេលើឯកសារសហប្រតិបត្តិការសំខាន់ចំនួន១០រវាងប្រទេសទាំង២ (រូបថតVNA) |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខា និងជាប្រធានរដ្ឋចិន លោក Xi Jinping នារសៀលថ្ងៃទី ១៩ មិថុនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយគណះប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងប៉េកាំង ចាប់ផ្តើម
ដំណើរ បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅចិន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ មិថុនា ឆ្នាំ
២០១៣។នារសៀលថ្ងៃទី ១៩ មិថុនា ពិធីទទួលលោក Truong Tan Sangនិង
គណះប្រតិភូជាន់ខ្ពស់វៀតណាមបានប្រព្រឹត្តទៅជាផ្លូវការនៅមហាសាលប្រជាជន
ចិន។បន្ទាប់ពីពិធីទទួលលោក Truong Tan Sang និងលោក Xi Jinping បានដំណើរការ
ចរចារ។ថ្នាក់ដឹកនាំទាំង២រូបបានអះអាងនូវគោលនយោបាយមុនក៍ដូចជារបស់បក្ស
រដ្ឋនិងប្រជាជននៃប្រទេសទាំង២គឺយកចិត្តទុកដាក់ដល់ទំនាក់ទំនងជិតខាងជិតស្និទ
មិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយចិន។ភាគីទាំង២បានមូលមតិជា
ឯកឆ័ន្ទថា៖បង្កើនទំនុកទុកចិត្តនយោបាយរវាងបក្សទាំង២រដ្ឋទាំង២ព្រមទាំងបង្កើន
ការផ្លាស់ប្តូរការជួបប្រាស្រ័យជាន់ខ្ពស់និងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ
ទ្វេភាគីទាំងឡាយប្រកបដោយប្រសិទ្ឋភាព។
ភាគីទាំង២ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការួមមានប្រយោធន៍លើវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្មវប្បធម៌កីឡានិងអប់រំជាដើម។លោក ប្រធានរដ្ឋTruong Tan Sang ស្នើរ
ថា៖នាពេលខាងមុខភាគីទាំង២បញ្ជាណែនាំគ្រប់ក្រសួងផ្នែកផ្សព្វផ្សាយនិងអនុវត្ត
បណ្តាខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាពីមុនមក។ភាគីទាំង២ខំប្រឹង
ប្រែងទទួលតំលៃប្រាក់នាំចេញទ្វេភាគីឡើង៦០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥។
ភាគីទាំង២នៅឯកភាពអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបា់ភាគីនានានៅ
សមុទ្រខាងកើត(DOC)ប្រកបដោយប្រសិទ្ឋភាពរួមគ្នារក្សាសន្តិភាពនិងស្ថិរភាពលើ
សមុទ្រខាងកើត។ថ្នាក់ដឹកនាំនៃប្រទេសទាំង២នៅមូលមតិជាឯកឆ័ន្តសម្របសម្រួល
នៅវេទិការទ្វេភាគីនានាដែលក្នុងនោះមានអង្គការសហប្រជាជាតិអង្គការពាណិជ្ជកម្ម
ពិភពលោកវរទិការសហប្រតិបត្តិការអស៊ីអឺរ៉ុបនិងវេទិការអាស៊ាន។ល។បន្ទាប់ពីការ
ចរចារលោក Truong Tan Sang និងលោក Xi Jinping បានធ្វើជាកសិណ្សសាក្សីពិធី
ចុះហត្ថលេលើឯកសារសហប្រតិបត្តិការសំខាន់ចំនួន១០រវាងប្រទេសទាំង២៕