ការចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានចាប់ផ្តើម


ការចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានចាប់ផ្តើម - ảnh 1
ការចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានចាប់ផ្តើម (Image: VOV)

(VOVworld) – នាថ្ងៃទី ១៥ តុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
និងសមភាកីអ៊ីរ៉ង់ លោក Mohammad Javad Zarif រួមជាមួយតំណាងជាន់ខ្ពស់ទទួល បន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EU) លោកស្រី
Catherine Ashton បានចាប់ផ្តើមការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran ឡើង
វិញនៅទីក្រុង Vienna អ៊ូទ្រីស ដែលកំពុងធ្លាក់ចូលក្នុងភាពទាល់ច្រក។ ការពិភាក្សា
នេះត្រូវបានរៀបចំឡើង ៦ សប្តាហ៍ មុនកាលកំណត់ដែលភាគី នានាបានដាក់ចេញ
(ថ្ងៃទី ២៤ វិច្ឆិការ)  សំដៅទទួលបានកិច្ចព្រមព្រៀងលើគ្រប់វិស័យ ស្តីអំពីកម្មវិធី
នុយក្លេអ៊ែររបស់ Tehran។ មុននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry បាន
ចាត់ទុកថា៖ បើទោះបីនៅមានបញ្ហាជាច្រើនត្រូវដោះស្រាយក្តី ប៉ុន្តែ កិច្ចព្រមព្រៀង
ចុងក្រោយមួយនៅអាចទទួលបានតាមកាលកំណត់ នាថ្ងៃទី ២៤ តុលា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ