ការចរចារអំពី TPP នៅជួបការលំបាកជាច្រើន
|
ការចរចារអំពី TPP នៅជួបការលំបាកជាច្រើន (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៧ តុលា សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្មនៃបណ្ដាប្រទេសចំនួន
១២ ចូលរួមការចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បានបិទបញ្ចប់
នៅទីក្រុង Sydney អ៊ូស្រ្តាលីក្រោយរយៈពេល ៣ ថ្ងៃធ្វើការ។ ទោះបីជាទទួលបានការ បោះជំហានសកម្មមួយចំនួនក្តី ប៉ុន្តែ សន្និសីទមិនអាចដោះស្រាយបញ្ហានៅសេស
សល់មុនពេលឆ្ពោះទៅកិច្ចព្រមព្រៀងនេះឡើយ។ ក្នុងសេចក្តីថ្លែងការណ៍រួមដែល
ត្រូវបាននាំចេញបន្ទាប់ពីសន្និសីទបណ្ដារដ្ឋមន្ត្រីបានអះអាងថា៖ ប្រទេសនានាទទួល
បានការបោះជំហានយ៉ាងសកម្មអំពីបញ្ហាគយនិងការកំណត់បណ្ដាគោលការណ៍
ពាណិជ្ជកម្មតាមការផ្តើមគំនិត TPP។ ភាគីទាក់ទិននានាសង្ឈឹមនឹងជួបជាមួយគ្នា
នៅទីក្រុងប៉េកាំងរបស់ចិននាខែវិច្ឆិការខាងមុខនៅខាងក្រៅវេទិការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងពេលនោះ អាមេរិកនិងជប៉ុនមិនទាន់ទទួលបានកិច្ច
ព្រមព្រៀងអំពី TPP ទេ ដែលត្រូវបានចាត់ទុកដើរតួនាទីសំខាន់ក្នុងការជំរុញដំណើរ ការចរចារនៃប្រទេសជាសមាជិកចំនួន ១២ យ៉ាងឆាប់ៗ៕