ការជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវឆ្នាំ២០១៣បានបញ្ចប់។
(VOV) /  
|
ការជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវឆ្នាំ២០១៣បានបញ្ចប់។ (doanthanhnien.vn) |
VOV-ក្រោយរយៈពេល៧ថ្ងៃធ្វើសកម្មភាពទស្សនាជួបប្រាស្រ័យរៀនសូត្រនិងស្វែងយល់នៅបណ្ដាដំបន់របស់វៀតណាម នាយប់ថ្ងៃទី២១កក្កដានៅទីរួម
ស្រុក Cua Lo (ខេត្ត Nghe An) បានប្រព្រឹត្តទៅពិធីបញ្ចប់ការជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវឆ្នាំ២០១៣។ នៅពិធីនេះ យុវជននៃប្រទេសទាំង
ពីរបានអះអាងថាទំនាក់ទំនងរវាងបក្សនិងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវបានផ្ទេរទៅដំណាក់កាលមិត្តភាពសាមគ្គីភាពពិសេសនិងសហប្រតិបត្តិការ
លើគ្រប់វិស័យ។ ដូច្នេះ បេសកកម្មរបស់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរបច្ចុប្បន្នគឺរួមដៃរក្សានិងពង្រីកថែមទៀតប្រពៃណីដ៏ថ្លៃថ្លានោះដោយបណ្ដាសកម្មភាពជាក់
ស្ដែងនិងមានអត្ថន័យ។ ដែលបានក្លាយទៅជាទម្លាប់ ជារៀងរាល់ឆ្នាំ យុវ័យនៃ
ប្រទេសទាំងពីរវៀតណាម-ឡាវប្តូរវេណរៀបចំបណ្ដាសកម្មភាពជួបប្រាស្រ័យមិត្តភាពជួបប្រាស្រ័យរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍។ កម្មវិធីជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវឆ្នាំ២០១៣ បានប្រព្រឹត្តទៅក្នុងរយៈពេល៧ថ្ងៃ
ចាប់ពីថ្ងៃទី១៥ដល់២១កក្កដាជាមួយសកម្មភាពជួបមុខ ជួបប្រាស្រ័យជាច្រើន
នៅបណ្ដាខេត្តទីក្រុង Son La, Tuyen Quang, Ha Noi, Nghe An ជាដើម៕
-VOV