ការតាំងពិព័រណ៌ផែនទីនិងបង្ហាញឯកសារ “Hoang Sa-Truong Sa របស់វៀតណាម ភស្តុតាងគតិយុត្ត”
|
ទិដ្ឋភាពបើកការតាំងពិព័រណ៍ |
(VOVworld)-នាថ្ងៃទី២៣សីហានៅខេត្ត An Giang ភាគខាងត្បូងវៀតណាមបានប្រ
ព្រឹត្តទៅ ការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ “Hoang Sa-Truong Sa របស់វៀត
ណាមភស្តុតាង គតិយុត្ត”។ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ
ផ្សាយវៀតណាម Phan Tam បានលើកច្បាស់ថា ការតាំងពិព័រណ៍នេះជាចំណុចសំ
ខាន់នៃសកម្មភាពព័ត៌មានមូល ដ្ឋាន សំដៅនាំព័ត៌មានផ្ទាល់ទៅដល់កម្មាភិបាល
យុទ្ធជន និងប្រជាជនគ្រប់ស្រទាប់ តាម នោះ រួមចំណែកអប់រំស្មារតីស្នេហាជាតិ
លើកកំពស់មនសិការ និងការទទួលខុសត្រូវរបស់ កម្មាភិបាល យុទ្ធជននិងប្រជា
ជនគ្រប់ស្រទាប់ចំពោះបុព្វបទកសាងនិងការពារមាតុប្រទេស វៀតណាម។បញ្ចប់
ការតាំងពិព័រណ៍នេះ គណៈកម្មាធិការប្រជាជនខេត្ត An Giang និងរក្សា ទុក ប្រើប្រាស់
ប្រកបដោយប្រសិទ្ធិភាពនូវឯកសារ ផែនទីទាំងស្រុង ព្រមទាំងបន្តបញ្ជាណែ នាំការ
ផ្សព្វផ្សាយដើម្បីប្រជាជនទូទាំងខេត្តយល់ច្បាស់អំពីអធិបតេយ្យភាពកោះសមុទ្រ
របស់ មាតុប្រទេស៕