ការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ “Hoang Sa,Truong Sa របស់វៀត ណាម-ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្
|
សន្និសីទកាសែតត្រៀមរៀបចំឲ្យការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ “Hoang Sa,Truong Sa របស់វៀត ណាម-ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត” |
(VOVworld)- ការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ “Hoang Sa,Truong Sa
របស់វៀត ណាម-ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី
៣ដល់ថ្ងៃទី៧សីហានៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ ផែនទីជាង១០០
ផ្ទាំងរួមទាំងឯកសារនិងវត្ថុតាង ច្រើនប្រភេទបានតាំងបង្ហាញនៅទីនេះ គឺបាន
ប្រមូលផ្តុំពីប្រភពឯកសាររបស់អ្នកស្រាវជ្រាវ អ្នកប្រាជ្ញជាតិនិងអន្តរជាតិដែល
ធ្លាប់បានប្រគល់តាំងពីមុនរហូតមកដល់បច្ចុប្បន្ន។ ផែនទីនិងឯកសារទាំងអស់
តាំងបង្ហាញក្នុងការតាំងពិព័រណ៍ជាផ្នែក មួយនៃភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូល
ដ្ឋានច្បាប់បញ្ជាក់នូវអធិបតេយ្យភាពរបស់ វៀតណាមចំពោះប្រជុំកោះ Hoang Sa
និង Truong Sa។ ឯកសារក៏បានបញ្ជាក់ ថា រដ្ឋវៀតណាមតាំងពីសម័យសក្តិភូមិ
រហូតមកដល់បច្ចុប្បន្នបានស្វែងរក កំណត់ ប្រតិបត្តិនិងការពារអធិបតេយ្យភាព
ជាតិចំពោះប្រជុំកោះ Hoang Sa និង Truong Sa និងកោះសមុទ្រដទៃជាច្រើនទៀត
ដែលចំណុះបូរណភាពដែនដីវៀតណា៕