ការតាំងពិព័រណ៍អន្តរជាតិផ្នែកសន្សំសំចៃថាមពលនិងថាមពលកកើតឡើងវិញនៅវៀតណាម

ការតាំងពិព័រណ៍អន្តរជាតិផ្នែកសន្សំសំចៃថាមពលនិងថាមពលកកើតឡើងវិញនៅវៀតណាម - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែតឧទ្ទេសនាម

(VOVworld)-ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១វិច្ឆិកានៅទីក្រុងហូជីមិញ (វៀតណាម) នឹង
បានប្រព្រឹត្ត ទៅការតាំងពិព័រណ៍អន្តរជាតិស្តីពីផ្នែកសន្សំសំចៃថាមពលនិងថាម
ពលកកើតឡើងវិញឆ្នាំ ២០១៦។ ការតាំងពិព័រណ៍នេះជាទីមកដល់សម្រាប់អង្គ
ភាពអាជីវកម្មជាតិនិងអន្តរជាតិចូល រួមបង្ហាញនូវផលិតផល សំភារៈឧបករណ៍
បច្ចេកវិទ្យានិងដំណោះស្រាយសម្រាប់ផ្នែកថាម ពល ថាមពលកកើតឡើងវិញ
 ដូចជាថាមពលខ្សល់ ថាមពលព្រះអាទិត្ស ថាមពលជីវម៉ាស់ ជីវឧស្ម័ននិងថាម
ពលទឹក។ អង្គភាពអាជីវកម្មរាប់រយនិងអ្នកជំនាញការជួរមុខរបស់ប្រទេស មួយ
ចំនួននៅទ្វីបអឺរ៉ុបនិងអាស៊ីបានចុះឈ្មោះចូលរូមការតាំងពិព័រណ៍នេះដែរ។

        រួមជាមួយគ្នានោះ ក៏បានប្រព្រឹត្តទៅកម្មវិធី “វេទិកាថាមពលឆ្ពោះទៅការ
អភិវឌ្ឍន៍ថាម ពល និរន្តរភាពនៅវៀតណាម” ដែលបានជួយឲ្យអង្គភាពអាជីវកម្ម
មានឱកាសស្វែងយល់អំពី និន្នាការនិងទីផ្សារថាមពលនៅវៀតណាម។​លោក
Nguyen Van Ly អគ្គនាយករងក្រុមហ៊ុន អាគ្គិសនីទីក្រុងហូជីមិញបានឲ្យដឹងថា៖

        “យើងខ្ញុំរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍នេះ ធ្វើឲ្យមនសិការរបស់ប្រជាជន
ទីក្រុងនិយាយ ដោយឡែកនិងប្រទេសជាតិទាំងមូលនឹងបានលើកកំពស់។​តាម
នោះ នឹងមានកម្មវិធីសកម្ម ភាពជាក់ស្តែងអំពីការសន្សំសំចៃថាមពលចំពោះក្រុម
គ្រួសារនិងអង្គភាពអាជីវកម្ម។ ហើយ តាមរយៈព្រឹត្តិការណ៍នេះ អង្គភាពអាជីវកម្ម
នានានឹងមានបរិយាកាសជួបប្រាស្រ័យនិងផ្លាស់ ប្តូរបច្ចេកវិទ្យា អភិវឌ្ឍន៍ផលិត
ផលក៏ដូចជាបែងចែកការសន្សំសំចៃថាមពលនិងថាមពល កកើតឡើងវិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ