ការតាំងពិព័រណ៌ឯកសារ Hoang Sa, Truong Sa-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ
|
ការតាំងពិព័រណ៌ឯកសារ Hoang Sa, Truong Sa-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ |
(VOV)_នាថ្ងៃទី២៩មិនា នៅស្រុកកោះ Cat Hai ទីក្រុង Hai Phong ក្រសួងព័ត៍
មាននិងផ្សព្វផ្សាយបានរួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hai
Phong រៀបចំការតាំងពិព័រណ៌ឯកសារ៖ Hoang Sa, Truong Sa-បណ្ដាភ័ស្តុតាងប្រវត្តិ
សាស្ត្រនិងគតិយុត្តិ។ បណ្ដាឯកសារជាច្រើន និងផែនទីចំនួន១០០ ក្នុងការតាំងពិព័រ
ណ៌នេះ ជាបណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រ គតិយុត្តិដែលបានស្រាវជ្រាវប្រមូលផ្តុំនៅ
ក្នុងប្រទេសនិងអន្តរជាតិ រួមចំណែកអះអាងអធិបតេយ្យភាពរបស់វៀតណាមចំ
ពោះប្រជុំកោះ Hoang Sa, Truong Sa។ ការរៀបចំការតាំងពិព័រណ៌នេះក៏បានបង្កើនការផ្សព្វផ្សាយ លើកកំពស់ចំណេះដឹង ការទទួលខុសត្រូវរបស់កម្មាភិបាល និងប្រជា
ជនគ្រប់ជាន់ថ្នាក់ ក្នុងកិច្ចការពារកោះសមុទ្ររបស់ប្រទេសជាតិ។ ការតាំងពិព័រណ៌
នេះនឹងអូសបន្លាយដល់ថ្ងៃទី១មេសា៕