|
ការធ្វើបាតុកម្ម “ពលប្រហារគឺភេវរកម្ម” ទទួលបរាជ័យនៅអេហ្ស៊ីប (Image: vov.vn) |
(VOVworld) – នាថ្ងៃទី ៣ កញ្ញា បណ្ដាការធើ្វបាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាលថ្មី
អេហ្ស៊ីបតាមផែនការរបស់អង្គការភាតរៈឥស្លាម (MB) និងសម្ព័ន្ធភាពជាតិគាំទ្រ
ភាពស្របច្បាប់នៅប្រទេសអាហ្វ្រិកខាងជើងនេះគ្រាន់តែទាក់ទាញការចូលរួម
របស់មនុស្សចំនួនរាប់ពាន់នាក់តែប៉ុណ្ណោះ។ ក្រៅពីនោះ បណ្ដាការធ្វើបាតុកម្ម
ពោលខាងលើបានប្រព្រឹត្តទៅក្នុងទីក្រុងមួយចំនួននៅអេហ្ស៊ីប។ ប្រការនេះបាន
ដើរផ្ទុយនឹងផែនការរបស់កំលាំងគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed
Morsi។ មជ្ឈដ្ឋានអ្នកវិភាគបានវាយតំលៃថា៖ ការធ្វើបាតុកម្មមាន
ឈ្មោះ “ពលប្រហារគឺភេវរកម្ម” ដែលទទួលបរាជ័យ បានសរឲ្យឃើញថា៖ អង្គការភាតរៈឥស្លាមនិងសម្ព័ន្ធភាពជាតិគាំទ្រភាពស្របច្បាប់កំពុងបាត់បង់
ជំនឿជឿជាក់របស់ប្រជាជននៅអេហ្ស៊ីបពីមួយថ្ងៃទៅមួយថ្ងៃ៕