ការនាំចេញបន្លែនិងផ្លែឈើរបស់វៀតណាមអាចបង្កើតកំណត់ត្រាថ្មីចំនួន ៧,៥ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ការនាំចេញបន្លែ និងផ្លែឈើសម្រេចបាន ៦,៣៤ ពាន់លានដុល្លារ កើនឡើង ៣១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង លើសពីកំណត់ត្រា ៥,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។
សមាគមន៍បន្លែនិងផ្លែឈើវៀតណាមនាថ្ងៃទី ៥ ខែវិច្ឆិកា បានឲ្យដឹងថា ការ នាំចេញបន្លែនិងផ្លែឈើក្នុងឆ្នាំ២០២៤អាចឈានដល់ ៧,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ការនាំចេញបន្លែ និងផ្លែឈើសម្រេចបាន ៦,៣៤ ពាន់លានដុល្លារ កើនឡើង ៣១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង លើសពីកំណត់ត្រា ៥,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។
ផ្លែទុរេនបន្តជាផលិតផល ដែលរួមចំណែកធំជាងគេ ដោយនាំមកនូវចំណូលជាង ៣ ពាន់លានដុល្លារក្នុងរយៈពេល ១០ ខែ ដែលស្មើនឹងជិត ៥០% នៃការនាំចេញសរុប។ ផលិតផលផ្សេងទៀតដូចជា ចេក ស្វាយ ផ្លែស្រកានាគ និងផលិតផលកែច្នៃ ក៏រួមចំណែកយ៉ាងសំខាន់ផងដែរ។
ប្រទេសចិននៅតែជាទីផ្សារធំជាងគេដែលនាំចូលបន្លែ និងផ្លែឈើវៀតណាមជា មួយនឹងតម្លៃ ៣,៨ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែ កើនឡើង ៣៨% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារដូចជាប្រទេសថៃ សហរដ្ឋអាមេរិក កូរ៉េ ខាងត្បូង និងជប៉ុនក៏បានកត់ត្រាកំណើនខ្ពស់នៅកម្រិតពីរខ្ទង់ផងដែរ៕