ការបោះឆ្នោតដំបូងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ចាប់ផ្តើមជាផ្លូវការ
|
ការបោះឆ្នោតដំបូងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ចាប់ផ្តើមជាផ្លូវការ (Image: VNA) |
(VOVworld) – នាយប់ថ្ងៃទី ១ កុម្ភៈ (តាមម៉ោងអាមេរិក) បណ្ដាបេក្ខជនរបស់
គណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារណៈរដ្ឋបានចាប់ផ្តើមការ
បោះឆ្នោតដំបូងក្នុងការរត់ប្រណាំងនៅសេតវិមានឆ្នាំ ២០១៦ នៅរដ្ឋ Iowa
ភាគកណ្ដាលប៉ែកខាងលិចនៃប្រទេសនេះ។ ចូលរួមការបោះឆ្នោតដំបូង
លើកនេះ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Des Moines រដ្ឋ Iowa មានបេក្ខជន
ចំនួន ៣ រូប នៃគណៈបក្សប្រជាធិបតេយ្យគឺ៖ អតីតរដ្ឋមន្ត្រីការបរទេស
លោកស្រី Hillary Clinton ព្រឹទ្ធសមាជិករដ្ឋ Vermont លោក Bernie Sander
និងអភិបាលរដ្ឋ Maryland លោក Martin O’Malley។ ក្នុងពេលនោះ
គណៈបក្សសាធារណៈរដ្ឋ មានបេក្ខជនចំនួន ១១ រូប ជាពិសេសមានការ
ចូលរួមរបស់សេដ្ឋី លោក Donald Trump។ តាមលទ្ធផលនៃការស្ទង់មតិ
របស់ប្រជាជនបានឲ្យដឹងថា៖ អ្នកបោះឆ្នោតនៅរដ្ឋ Iowa គាំទ្រលោកស្រី
Hillary Clinton និង លោក Donald Trump។ ក្នុងយុទ្ធនាការចលនាសម្លេង
គាំទ្រការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ រដ្ឋ Iowa នឹងរៀបចំការបោះឆ្នោត
ដំបូងតាមរូបសណ្ឋានប្រជុំសម្ងាត់ រីឯ រដ្ឋ New Hampshire នឹងរៀបចំការ
បោះឆ្នោតសម្ងាត់ជាលើកដំបូងដែរ។ ទោះបីជាមានអ្នកបោះឆ្នោតតិចតូចក្តី
ប៉ុន្តែ រដ្ឋទាំងពីនេះមានប្រពៃណីកំណត់ទិសដៅបោះឆ្នោតរបស់អ្នកបោះ
ឆ្នោតក្នុងទូទាំងប្រទេស៕