ការបោះឆ្នោតនៅប្រទេសអូស្ត្រាលី

(VOVWORLD) -ថ្នាក់ដឹកនាំគណបក្សចម្រុះ លោក Bill Shortern ក៏បានសន្យាចំណាយ ៦ ពាន់លានដុល្លារអូស្រ្តាលី ដើម្បីផ្ដល់ជំនួយថែទាំកុមា តម្លើងប្រាក់បៀវត្តន៍ដល់អ្នកបីបាច់រក្សាកុមារ និងថែទាំធ្មេញដោយឥតគិតថ្លៃជូនសោធននិវត្តន៍។
ការបោះឆ្នោតនៅប្រទេសអូស្ត្រាលី - ảnh 1 នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកង់បេរ៉ា (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ការបោះឆ្នោតសហព័ន្ធអូស្ត្រាលីកំពុងឈានដល់ដំណាក់កាលដ៏សំខាន់ជាមួយនឹងការសន្យាឃោសនាបោះឆ្នោតជាច្រើន មុនពេលមានការជជែកពិភាក្សាគ្នាផ្ទាល់ជាលើកដំបូងរវាងថ្នាក់ដឹកនាំនៃគណបក្សនយោបាយធំៗ ដែលនឹងត្រូវបានស្ថានីយ៍ទូរទស្សផ្សាយជាបន្តផ្ទាល់នាយប់ថ្ងៃទី ២៩ ខែមេសា ក្នុងបរិបទដែលអ្នកបោះឆ្នោតអូស្រ្តាលីអាចទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតចំនួន ជាង ៥០០ ទីកន្លែងនៅទូទាំងប្រទេសនាថ្ងៃទី ២៩ ខែមេសា។

នាថ្ងៃទី ២៨ ខែមេសា នាយករដ្ឋមន្ត្រីលោក Scott Morrison នៃគណបក្សចម្រុះសេរីភាពជាតិ បានចូលរួមមិទ្ទិញឃោសនាបោះឆ្នោតនៅទីក្រុង ស៊ីដនី។ នៅទីនេះ លោក Morrison បានសង្កត់ធ្ងន់ទៅលើបញ្ហាជនអន្តោប្រវេសន៍ ដោយសន្យាថានឹងកាត់បន្ថយចំនួនជនភៀសខ្លួនទៅកាន់ប្រទេសអូស្ត្រាលីនៅកម្រិត ១៨ ៧៥០ នាក់ ក្នុងមួយឆ្នាំ និងចំណាយ ១៥៦ លាន ដុល្លារអូស្រ្តាលីដើម្បីការពារប្រទេសអូស្ត្រាលីពីគ្រោះអាសន្នវាយប្រហារតាមអ៊ីនធឺណិត។ ទន្ទឹមនិងនេះ ថ្នាក់ដឹកនាំគណបក្សចម្រុះ លោក Bill Shortern ក៏បានសន្យាចំណាយ ៦ ពាន់លានដុល្លារអូស្រ្តាលី ដើម្បីផ្ដល់ជំនួយថែទាំកុមា តម្លើងប្រាក់បៀវត្តន៍ដល់អ្នកបីបាច់រក្សាកុមារ និងថែទាំធ្មេញដោយឥតគិតថ្លៃជូនសោធននិវត្តន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ