ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ បេក្ខជន J.Biden ឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ Hawaii
(VOVWORLD) - ដោយមានសម្លេងគាំទ្រចំនួន ៦៣% លោក Biden បានយកឈ្នះលើសមាជិកព្រឹទ្ធសភាឯករាជ្យដែលតំណាងឱ្យរដ្ឋ Vermont Bernie Sanders ដោយទទួលបានត្រឹមតែសម្លេងគាំទ្រចំនួន ៣៧% ប៉ុណ្ណោះ ហេតុដូច្នេះលោក Biden បានយកឈ្នះលើការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ Hawaii
បេក្ខជន Joe Biden (ខាងឆ្វេង) និងសមាជិកព្រឹទ្ធសភាលោក Vermont Bernie Sanders (ខាងស្តាំ) (រូបថត៖ AFP / TTXVN) |
លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានយកឈ្នះលើការបោះឆ្នោតបឋមរបស់គណ បក្សប្រជាធិបតេយ្យនៅរដ្ឋ Hawaii ហើយនេះគឺជាជ័យជម្នះថ្មីៗបំផុតរបស់លោកក្នុងការប្រកួតប្រជែង ដើម្បីដណ្តើមក្នុងការជ្រើសតាំងជាបេក្ខភាពនៃគណបក្សនេះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខេនះ។
ដោយមានសម្លេងគាំទ្រចំនួន ៦៣% លោក Biden បានយកឈ្នះលើសមាជិកព្រឹទ្ធសភាឯករាជ្យដែលតំណាងឱ្យរដ្ឋ Vermont Bernie Sanders ដោយទទួលបានសម្លេងគាំទ្រត្រឹមតែចំនួន ៣៧% ប៉ុណ្ណោះ។ ជាមួយនឹងការប្រមូលសំលេងឆ្នោតតំណាងចំនួន ១៦ សន្លឹកក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Hawaii បានជួយឲ្យអតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបានសំលេងគាំទ្រពីតំណាងសរុបចំនួន ១.៥៦៦ សម្រាប់ការរត់ប្រណាំងបោះឆ្នោតប្រធានាធិបតីអាមេរិករបស់លោក៕