ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ យុទ្ធនាការរបស់លោកស្រី Kamala Harris លើសគូប្រជែងរបស់ខ្លួនទាក់ទងនឹងការចំណាយ
(VOVWORLD) - អតីតប្រធានាធិបតីនៃគណៈបក្សសាធារណរដ្ឋ Donald Trump ក៏បានចំណាយប្រាក់សរុបចំនួន ៧៨ លានដុល្លារសម្រាប់ការផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេលដូចគ្នានេះដែរ។
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ថ្លែងមតិក្នុងយុទ្ធនាការបោះឆ្នោតមួយ (រូបថត៖ Kyodo/TTXVN) |
យោងតាមព័ត៌មានដែលបានផ្ញើទៅកាន់គណៈកម្មការរៀបចំការបោះ ឆ្នោតសហរដ្ឋអាមេរិកឲ្យដឹងថា យុទ្ធនាការបោះឆ្នោតរបស់អនុប្រធានាធិ បតីសហរដ្ឋអាមេរិក Kamala Harris ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានចំណាយប្រាក់ចំនួន ២៧០ លានដុល្លារក្នុងខែកញ្ញាកន្លងមកនេះ ដែលភាគច្រើនជាចម្បងសម្រាប់ការផ្សាយពាណិជ្ជកម្ម។ អតីតប្រធានាធិបតីនៃគណៈបក្សសាធារណរដ្ឋ Donald Trump ក៏បានចំណាយប្រាក់សរុបចំនួន ៧៨ លានដុល្លារសម្រាប់ការផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេលដូចគ្នានេះដែរ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកស្រី Kamala Harris បានរៃអង្គាសប្រាក់បានច្រើនជាងលោក Donald Trump ដែលភាគច្រើនមកពីម្ចាស់ជំនួយតូចៗដែលមានចំនួន ២២២ លានដុល្លារក្នុងខែកញ្ញាធៀបនឹងចំនួន ៦៣លានដុល្លាររបស់លោក Trump។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់លោក Donald Trump រួមទាំងមហាសេដ្ឋី Elon Musk ក៏បានវិនិយោគធនធានសំខាន់ៗនៅក្នុងក្រុមដែលមានសម្ព័ន្ធភាពជាមួយអតីតប្រធានាធិបតីផងដែរ។ យោងតាមឯកសារដាច់ដោយឡែកមួយទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតសហរដ្ឋ ក្រុមសម្ព័ន្ធមិត្តដ៏ធំបំផុតមួយរបស់អតីតប្រធានាធិបតីបានឲ្យដឹងថា ខ្លួនបានទទួលវិភាគទានចំនួន ២៥ លានដុល្លារនៅក្នុងខែកញ្ញាពីមហាសេដ្ឋីអភិរក្សនិយម Timothy Mellon។
សូមគូសបញ្ជាក់ថា លោកស្រី Kamala Harris និងលោក Donald Trump កំពុងប្រគៀកគ្នា នៅក្នុងការស្ទង់មតិទាំងនៅថ្នាក់ជាតិ និងនៅក្នុងរដ្ឋសមរភូមិ ដែលអាចសម្រេចថាអ្នកណាជាអ្នកឈ្នះ។ "ការសុខចិត្តចំណាយ" កាន់តែច្រើនកំពុងជួយឱ្យលោកស្រី Kamala Harris ទទួលបានការផ្សាយកាន់តែច្រើននៅលើកញ្ចក់ទូរទស្សន៍នៅប៉ុន្មានថ្ងៃចុងក្រោយមុនការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខ៕