ការបោះឆ្នោតនៅ​អាមេរិកឆ្នាំ ២០២៤​៖ បេក្ខជន​ទាំង​ពីរបាន​​បញ្ជាក់​ពីការចូលរួម​​សម័យ​​ជជែកដេញដោលនៅថ្ងៃទី ១០ ខែកញ្ញា

(VOVWORLD) - បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump និងគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នឹងចូលរួមក្នុងការជជែកដេញដោលនាថ្ងៃទី ១០ ខែកញ្ញា នៅលើប៉ុស្តិ៍ទូរទស្សន៍ ABC News។

នេះគឺជាការប្រឈមមុខដោយផ្ទាល់ជាលើកដំបូងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានភាពប្រកៀកប្រកិតយ៉ាងខ្លាំងនៅក្នុងការស្ទង់មតិជាសាធារណៈ។

ការបោះឆ្នោតនៅ​អាមេរិកឆ្នាំ ២០២៤​៖ បេក្ខជន​ទាំង​ពីរបាន​​បញ្ជាក់​ពីការចូលរួម​​សម័យ​​ជជែកដេញដោលនៅថ្ងៃទី ១០ ខែកញ្ញា - ảnh 1លោក Donald Trump និងលោកស្រី Kamala Harris ។ រូបថត៖ REUTERS

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៨ ខែសីហា អតីតប្រធានាធិបតី លោក Donald Trump បានសម្តែងពីបំណងចង់មានសម័យជជែកដេញដោលចំនួនពីរបន្ថែមទៀតនៅថ្ងៃទី ៤ ខែកញ្ញានិងថ្ងៃទី ២៥ ខែកញ្ញា ដែលនឹងផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Fox និង NBC ។

នៅលើបណ្តាញសង្គម X លោកស្រីអនុប្រធានាធិបតី Harris បានបង្ហាញការទន្ទឹងរង់ចាំសម្រាប់ការជជែកដេញដោលនៅថ្ងៃទី ១០ ខែកញ្ញា ហើយអះអាងថា បានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីការជជែកដេញដោលជាបន្ទាប់៕  

 

ប្រតិកម្មទៅវិញ

ផ្សេងៗ