ការបោះឆ្នោតនៅអាមេរិកឆ្នាំ ២០២៤៖ ម្ចាស់ឆ្នោតនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ចាប់ផ្តើមការ​បោះឆ្នោតដោយផ្ទាល់មុនកាលកំណត់

(VOVWORLD) - នាថ្ងៃទី ២៨ ខែតុលា (ម៉ោងក្នុងតំបន់) ម្ចាស់ឆ្នោតនៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី បាន ចាប់ផ្តើមទៅបោះឆ្នោតមុនកាលកំណត់ក្នុងទម្រង់ដោយផ្ទាល់នៅក្នុងការបោះឆ្នោតប្រធានាធិបតី និងសភាសហរដ្ឋអាមេរិកឆ្នាំ ២០២៤ មុនពេលដែលម្ចាស់ឆ្នោតទូទាំងប្រទេសទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោតផ្លូវការថ្ងៃទី ៥ ខែវិច្ឆិកា។ 

ទីតាំងបោះឆ្នោតមុនកាលកំណត់ចំនួន ២៥ កន្លែងក្នុងទីក្រុង បានបើកក្នុងពេលដំណាលគ្នាដើម្បីស្វាគមន៍ម្ចាស់ឆ្នោត ចាប់ពីម៉ោង ៨ ៖ ៣០នាទី ព្រឹក ដល់ម៉ោង ៧ យប់ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា។ មុននោះ  ម្ចាស់ឆ្នោតនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានបោះឆ្នោតមុនកាលកំណត់តាមប្រៃសណីយ៍ ឬយកមកដាក់ចូលក្នុងប្រអប់សន្លឹកឆ្នោតចំនួន ៥៥ ដែលត្រូវបានរៀបចំនៅតាមតំបន់ប្រជុំជនជាច្រើន ចាប់ពីថ្ងៃទី ១១ ខែតុលាដល់ថ្ងៃទី ៥ ខែវិច្ឆិកា។ គិតត្រឹមថ្ងៃទី ២៧ ខែតុលា មានសន្លឹកឆ្នោតជិត ៨៦,៥០០ បានបោះឆ្នោតមុនកាលកំណត់តាមទម្រង់ទាំងនេះ។

ការបោះឆ្នោតនៅអាមេរិកឆ្នាំ ២០២៤៖ ម្ចាស់ឆ្នោតនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ចាប់ផ្តើមការ​បោះឆ្នោតដោយផ្ទាល់មុនកាលកំណត់ - ảnh 1អតីតប្រធានាធិបតីអាមេរិក លោក Donald Trump និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ។ រូបថត៖ THX/TTXVN

យោងតាមការស្ថិតិថ្មីបំផុតពី Election Lab នៃសាកលវិទ្យាល័យ Florida គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី២៨ ខែតុលា នៅទូទាំងសហរដ្ឋអាមេរិក សន្លឹកឆ្នោតជិត ៤៣,៨ លានត្រូវ បានបោះឆ្នោតមុនកាលកំណត់ ក្នុងនោះសន្លឹកឆ្នោតជាង ២១,៥ លានសន្លឹកត្រូវបានបោះឆ្នោតតាមរយៈប្រៃសណីយ៍។ លទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកធំៗ និងអង្គការស្ទង់មតិសាធារណៈបានបង្ហាញថា អត្រានៃការគាំទ្រចំពោះបេក្ខជននៃគណបក្សប្រជាធិបតេយ្យ អនុប្រធានាធិបតីលោកស្រី Kamala Harris នៅទូទាំងប្រទេសគឺច្រើនជាងពី ២ ដល់ ៣ ភាគរយបើបៀបធៀបនិងបេក្ខជនគណបក្សសាធារណរដ្ឋ អតីតប្រធានាធិបតី លោក Donald Trump៕

ប្រតិកម្មទៅវិញ

ផ្សេងៗ