ការបោះឆ្នោតនៅអាមេរិក៖ លោកស្រី K. Harris បានច្រានចោលសំណើ​ជជែកដេញដោលរបស់អតីតប្រធានាធិបតី D. Trump

(VOVWORLD) - គណៈកម្មការរៀបចំយុទ្ធនាការបោះឆ្នោតរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានច្រានចោលសំណើរបស់អតីតប្រធានាធិបតី លោក Donald Trump បេសកជនពីគណៈបក្សសាធារណរដ្ឋ អំពីការរៀបចំការជជែកដេញដោលលើប៉ុស្តិ៍ទូរទស្សន៍ Fox News នៅថ្ងៃទី ៤ ខែកញ្ញាខាងមុខ។ 

នៅក្នុងសេចក្តីប្រកាសមួយ គណៈកម្មការរៀបចំយុទ្ធនាការបោឆ្នោតរបស់លោកស្រី Harris បានសង្កត់ធ្ងន់ថា លោក Trump គួរតែបញ្ឈប់ការលេងល្បែង ហើយបង្ហាញខ្លួននៅក្នុងការជជែកដេញដោលដែលបានសន្យានៅថ្ងៃទី ១០ ខែកញ្ញា។ តាមនោះ អនុប្រធានាធិបតីអាមេរិក លោកស្រី Harris នឹងមានវត្តមាននៅទីនោះ ដើម្បីចាប់យកឱកាស ថ្លែងចំពោះមុខទស្សនិកជនទូទាំងប្រទេសក្នុងអំឡុងពេលវេលាមាស។ លោកស្រីក៏បានត្រៀមខ្លួនជាស្រេចសម្រាប់ការជជែកដេញដោល បន្ទាប់ទៀត ក្រោយពីការជជែកដេញដោលដែលយុទ្ធនាការទាំងពីរបានយល់ព្រម។

ការបោះឆ្នោតនៅអាមេរិក៖ លោកស្រី K. Harris បានច្រានចោលសំណើ​ជជែកដេញដោលរបស់អតីតប្រធានាធិបតី D. Trump - ảnh 1អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ។ រូបថត៖ Getty Images/TTXVN

មុននោះ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រកាសថា លោកបានយល់ព្រមជាមួយប៉ុស្តិ៍ Fox News ដើម្បីធ្វើការជជែកដេញដោលតាមទូរទស្សន៍ជាមួយលោកស្រី Harris នៅថ្ងៃទី ៤ ខែកញ្ញា។ បើតាមលោក ការជជែកដេញដោលលើកទីពីររបស់លោកជាមួយគូប្រជែង Joe Biden នៅលើប៉ុស្តិ៍ ABC ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១០ ខែកញ្ញា បានក្លាយជាមិនពាក់ព័ន្ធ បន្ទាប់ពីប្រធានាធិបតីកំពុងកាន់អំណាច បានដកខ្លួនចេញពីការរត់ប្រណាំង។ លើសពីនេះ លោក Trump ក៏ចង់ឱ្យការជជែកដេញដោលជាមួយលោកស្រី Harris មានការចូលរួមពីទស្សនិកជនយ៉ាងច្រើនកុះករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ