|
ពលរដ្ឋអាមេរិកទៅបោះឆ្នោត (រូបថត៖AFP) |
(VOVworld) - នាថ្ងៃទី២៦ មេសា មហាសេដ្ឋីលោក Donald Trump ទទួលបានជ័យ
ជំនះក្នុងការបោះឆ្នោតបឋមនៅរដ្ឋចំនួន៥នោះគឺរដ្ឋ Pennsylvania រដ្ឋ Connecticut រដ្ឋ
Delaware រដ្ឋ Rhode Island និងរដ្ឋ Maryland តាមនោះដណ្ដើម បានឧត្តមភាពធំក្នុង
ការប្រណាំងប្រជែងសំរាប់តំណាងឲ្យគណៈបក្សសាធារណៈ រដ្ឋក្នុងការបោះឆ្នោត
ប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាខាងមុខ។ក្នុងពេលនោះ រីឯ គណៈបក្សប្រជាធិប
តេយ្យវិញ បេក្ខជនលោកស្រី Hillary Clinton ក៏ទទួលបានជ័យជំនះ នៅរដ្ឋ Maryland
រដ្ឋ Delaware រដ្ឋ Connecticut និងរដ្ឋ Pennsylvania តែចាញ់ នៅរដ្ឋ Rhode Island។ជ័យ
ជំនះរបស់លោកស្រី Clinton នៅរដ្ឋសំខាន់ៗជួយឲ្យ អតីតរដ្ឋមន្រ្តីការបរទេស
អាមេរិករូបនេះ ពង្រឹងលំដាប់ថ្នាក់ទី១ក្នុងការប្រណាំង ប្រជែងជ្រើសរើសបេក្ខជន
ក្នុងគណៈបក្សប្រជាធិបតេយ្យដើម្បីឈរឈ្មោះជាប្រធានាធិបតីអាមេរិក៕