ការបោះឆ្នោតអាមេរិក២០១៦៖បេក្ខជន H. Clinton និងបេក្ខជន D.Trump បន្តឈ្នះនៅរដ្ឋជាច្រើន

ការបោះឆ្នោតអាមេរិក២០១៦៖បេក្ខជន H. Clinton និងបេក្ខជន D.Trump បន្តឈ្នះនៅរដ្ឋជាច្រើន - ảnh 1
បេក្ខជនប្រធានាធិបតីអាមេរិកឆ្នាំ២០១៦មហាសេដ្ឋី Donald Trump (រូបថត៖AFP/TTXVN)

(VOVworld) - នាយប់ថ្ងៃទី១ មិនា បេក្ខជនប្រធានាធិបតីអាមេរិកឆ្នាំ២០១៥ចំនួនពីរ
រូបនោះគឺ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Hillary Clinton នៃគណៈបក្ស
ប្រជាធិបតេយ្យនិងសេដ្ឋី Donald Trump នៃគណៈបក្សសាធារណៈរដ្ឋ បន្តដណ្ដើម
ជ័យជំនះនៅរដ្ឋសំខាន់ជាច្រើនក្នុងការបោះឆ្នោតបឋមនានាដែលប្រព្រឹត្តទៅនា
“ថ្ងៃអង្គារដ៏សំខាន់”។ក្នុងចំណោមរដ្ឋនិងតំបន់ដែនដី Samoa ទាំង១២ ដែលប្រព្រឹត្ត
ទៅការបោះឆ្នោតជាបឋមនា “ថ្ងៃអង្គារដ៏សំខាន់” បេក្ខជននៃគណៈ បក្សប្រជាធិប
តេយ្យលោកស្រី H.Clinton បានដណ្ដើមជ័យជំនះនៅរដ្ឋចំនួន៦ ខណៈដែលសេដ្ឋី
D. Trump ដណ្ដើមបានជ័យជំនះនៅរដ្ឋចំនួន៥ក្នុងការប្រណាំង ប្រដែងនៃគណៈ
បក្សសាធារណៈរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ