ការផ្លាស់ប្តូរវប្បធម៌អាស៊ាន - វេណេហ្ស៊ុអេឡា
(VOVWORLD) - គណៈកម្មាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ប្រចាំនៅ Caracas បានសហការជាមួយក្រសួងការបរទេសនិងក្រសួងវប្បធម៌វ៉េណេស៊ុយអេឡា រៀបចំទិវាផ្លាស់ប្តូរវប្បធម៌អាស៊ាន - វេណេហ្ស៊ុអេឡា (ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ខែធ្នូ) នៅទីស្តីការក្រសួងការបរទេសវេណេហ្ស៊ុអេឡា។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេហ្ស៊ុអេឡា លោក Dao Thanh Chung បានរំលឹកឡើងវិញអំពីប្រវត្តិសាស្រ្តអភិវឌ្ឍន៍របស់អាស៊ានក្នុងរយៈពេល ៥១ ឆ្នាំកន្លងមក ដោយសង្កត់ធ្ងន់លើតួនាទីរបស់វប្បធម៌ ក្នុងការជំរុញទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ានជាមួយគ្នានិងបណ្តាប្រទេសដទៃទៀតនៅក្រៅសមាគម ព្រមទាំងបានអះអាងថា កិច្ចសហប្រតិបត្តិការវប្បធម៌គឺជាស្ពានដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង វេណេហ្ស៊ុអេឡា ជាមួយបណ្តាប្រទេសអាស៊ាន។ ឆ្លៀតក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានណែនាំអំពីវប្បធម៌របស់ប្រជាជនវៀតណាមផងដែរ។
ព្រឹត្តិការណ៍នេះមានការចូលរួមពីសកម្មភាពជាច្រើនដូចជា តាំងពិព័រណ៍ផលិតផលវប្បធម៌ ព្រមទាំងមានការសម្តែងសិល្បៈនិងម្ហូបអាហាររបស់ប្រទេសអាស៊ានចំនួនបី (វៀតណាម ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី) ជាមួយ វេណេហ្ស៊ុអេឡា។ ចូលរួមក្នុងទិវាផ្លាស់ប្តូរវប្បធម៌អាស៊ាន - វ៉េវេណេហ្ស៊ុអេឡាលើកនេះ ស្ថានទូត វៀតណាមបានតាំងបង្ហាញពីផលិតផលដូចជាឧបករណ៍តន្រ្តី សំលៀកបំពាក់ប្រពៃណី គំនូត្បូងពេជ្រនូវរមណីដ្ឋាន វប្បធម៌អរូបីនិងរូបី ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ ក៏ដូចជាណែនាំពីម្ហូបអាហារវៀតណាមមួយចំនួន ទៀតផង៕