ក្រុមការងារក្រសួងការពារជាតិទៅបំពេញទស្សនកិច្ចនៅ Con Dao
|
ក្រុមការងារក្រសួងការពារជាតិទៅបំពេញទស្សនកិច្ចនៅ Con Dao (VOV) |
Vovworld-នាព្រឹកថ្ងៃទី២សីហាក្រុមការងារក្រសួងការពារជាតិនិងក្រសួង
ស្ថាប័នមជ្ឈឹមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋមន្ត្រី
ក្រសួងការពារជាតិបានទៅបំបេញទស្សនកិច្ចនិងត្រួតពិនិត្យស្ថានភាពអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមការពារជាតិសន្តិសុខនៅស្រុកកោះ Con Dao ខេត្ត Ba Ria-Vung
Tau។ នៅពិធីធ្វើការឧត្តមសេនីយ៍ឯក Nguyen Thanh Cung បានស្នើរស្រុកជំរុញការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្របន្តការពារព្រៃនៅកោះ។ជាពិសេសត្រូវគ្រប់គ្រងរក្សា
ស្ដានិងអភិវឌ្ឍន៍នូវតំលៃនៃមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រដិវត្តន៍ Con Dao។
មុននោះនាយប់ថ្ងៃទី១សីហាបានប្រព្រឹត្តទៅពិធីជួបប្រាស្រ័យសិល្បៈរវាង
មហាវិទ្យាល័យវប្បធម៍សិល្បៈយោធា កម្មាភិបាលយុទ្ធជនដំបន់ប៉ូលីសសមុទ្រទី
២ជាមួយកងទ័ពនិងប្រជាជន Con Dao។ អនុសេនីយនាយក Nguyen Anh Quoc
មេបញ្ជាការយោធាស្រុក Con Dao ខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា៖
“តាមរយៈពិធីជួបប្រាស្រ័យនេះកងទ័ពនិងប្រជាជន Con Dao សប្បាយរីករាយ
ណាស់។ តាមរយៈបទចម្រៀងបដិវត្តន៍ស្ងើចសសើរកងទ័ព ពិសេសគឺទាហាននៅ
សមុទ្រកោះ យើងខ្ញុំមោទនភាពនិងរំភើបចិត្ត។យើងខ្ញុំបានបង្កើនកំលាំងចលករ
ដៃកាន់កាំភ្លើងដ៏រឹងមាំដើម្បីរក្សាស្ថិរភាពសមុទ្រកោះមាតុប្រទេស៕”