ក្រុមការងារនៃការិយាល័យនយោបាយទៅបំពេញការងារនៅខេត្តTien Giang


               

ក្រុមការងារនៃការិយាល័យនយោបាយទៅបំពេញការងារនៅខេត្តTien Giang - ảnh 1
លោក To Huy Rua ទៅត្រួតពិនិត្យសភាពការណ៍អនុវត្តសេចក្ដីសម្រេច​ចិត្តមជ្ឈឹម លើកទី៤ នៅខេត្ត Tien Giang (រូបថត​ VOV)

(VOV)_នាថ្ងៃទី២២សីហា ក្រុមការងារនៃការិយាល័យនយោបាយ ​ដឹកនាំដោយលោក To Huy Rua សមាជិកការិយាល័យនយោបាយ ​និងជា​លេខាមជ្ឈឹមបក្ស បានទៅត្រួតពិនិត្យសភាពការណ៍អនុវត្តសេចក្ដីសម្រេច​ចិត្តមជ្ឈឹម លើកទី៤ (នីតិកាលទី១១) ស្ដីពី÷ បញ្ហាចាំបាច់មួយចំនួនអំពីការ​កសាងបក្ស នាបច្ចុប្បន្ន និងសារាចរ លេខ៣ របស់ការិយាល័យនយោបាយស្ដីពីការបន្តជំរុញខ្លាំងការសិក្សានិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជី​មិញ នៅខេត្ត Tien Giang (ភាគខាងត្បូងវៀតណាម)។ ថ្លែងមតិនៅក្នុងជំនួប​ធ្វើការជាមួយ គណះកម្មាធិការអចិន្ត្រៃយ៍ គណះកម្មាធិការបក្ស ខេត្ត​​ Tien Giang លោក To Huy Rua បានសង្កត់ធ្ងន់ថា÷ ជាមួយរាល់លទ្ធផលទទួល​​បានជំហានដំបូង គណះកម្មាធិការបក្ស ខេត្ត​​ Tien Giang ត្រូវបន្តជមរុញខ្លាំង​ការ​អនវុត្ត​តាមសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី ៤ និងសារាចរ​លេខ ​៣ របស់ការិយាល័យនយោបាយ ក្នុងរយះពេលខាងមុខនេះ សម្រេច​រាល់គោលដៅអំពីសេដ្ឋកិច្ច សង្គម តាមសេចក្ដីសម្រេចចិត្ត ដែល របស់បក្សភាគ​បានដាក់ចេញ…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ