ក្រុមជួបប្រាស្រ័យដោះស្រាយជំលោះនៅអ៊ុយក្រែនគាំទ្រការបង្កើតមណ្ឌល សន្តិសុខនៅតំបន់ Donbass
|
ក្រុមជួបប្រាស្រ័យដោះស្រាយជំលោះនៅអ៊ុយក្រែនគាំទ្រការបង្កើតមណ្ឌល សន្តិសុខនៅតំបន់ Donbass (VNA) |
(VOVworld) – ក្រុមជួបប្រាស្រ័យដោះស្រាយជំលោះនៅភាគខាងកើតអ៊ុយក្រែន
នាថ្ងៃទី ២៦ តុលា បានឯកភាពគាំទ្រការផ្តើមគំនិតបង្កើតមណ្ឌលសន្តិសុខនៅ
តបន់ Donbass ហើយចាត់ទុកនេះគឺជាកត្តាសម្រេចដើម្បីកសាងទំនុកទុកចិត្ត
រវាងភាគីនានា។ តំណាងពិសេសនៃប្រធានអង្គការសន្តិសុខនិងសហប្រតិបត្តិការ
អឺរ៉ុប (OSCE) លោក Martin Saydik បានឲ្យដឹងថា៖ នេះគឺជាលទ្ធផលដែល ទទួល
បាននៅសម័យប្រជុំជាប្រចាំនៃក្រុមជួបប្រាស្រ័យនៅទីក្រុង Minsk ប្រទេស
បេឡារុស។ ស្តីពីការបង្កើតមណ្ឌលសន្តិសុខពោលខាងលើ លោក Syadik បាន
ឲ្យដឹងថា៖ អនុគណៈកម្មាធិការសន្តិសុខចំណុះក្រុមជួបប្រាស្រ័យ បានពិភាក្សា
អំពីការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលត្រូវបានចុះហត្ថលេខា នាថ្ងៃទី
២១ កញ្ញា ស្តីពីការបង្កើតសាកល្បងតំបន់សន្តិសុខនៅចំនួន ៣ កន្លែង តាម
បណ្តោយខ្សែព្រំដែនរវាងកំលាំងរដ្ឋាភិបាលអ៊ុយក្រែននិងកំលាំងទាមទាឯក
រាជ្យនៅភាគខាងកើតប្រទេសនេះ។ ក្រៅពីនោះ ភាគីនានាក៏បានពិភាក្សា
និង ផ្តាចផ្តើមការកសាងបណ្ដាមណ្ឌលសន្តិសុខថ្មីនៅតំបន់ Donbass ផងដែរ។
ប្រការនេះត្រូវបានលើកលើងនៅសន្និសីទកំពូលនៃក្រុមចតុប្រទេស
Normandy នៅទីក្រុងបែកឡាំង ប្រទេសអាល្លឺម៉ង់ មុននេះ៕