ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ផ្លាស់ប្តូរថ្មីក្នុងសកម្មភាពឃ្លាំមើល
|
ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ផ្លាស់ប្តូរថ្មីក្នុងសកម្មភាពឃ្លាំមើល (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៧កញ្ញានៅខេត្ត Hai Duong បានប្រព្រឹត្តទៅសន្និសីទអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនបណ្ដាខេត្តទីក្រុងដំបន់វាលទំនាបទន្លេ Hong និង
ដំបន់ Bac Bo លើកទី៨ដោយប្រធានបទលើកកំពស់គុណភាពប្រសិទ្ធភាព
សកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត។ ថ្លែងមតិនៅសន្និសីទ អនុប្រធាន
រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើរថា៖
“នៅសម័យប្រជុំចុងឆ្នាំ២០១៤ ក្រុមប្រឹក្សាប្រជាជនបណ្ដាខេត្តក្រុងនឹងរៀបចំបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងដោយក្រុមប្រឹក្សាប្រជាជនជ្រើសរើស។ នេះជាខ្លឹមសារសំខាន់មួយរបស់ក្រុមប្រឹក្សាប្រជាជនខេត្តទីក្រុង។ លទ្ធផលនៃការ
បោះឆ្នោតទំនុកទុកចិត្តនឹងជួយអ្នកដែលត្រូវបានបោះឆ្នោតទំនុកទុកចិត្តសឲ្យឃើញ
កំរិតទំនុកទុកចិត្តរបស់ខ្លួនដើម្បីបន្តខំប្រឹងប្រែងហ្វឺកហាត់សីលធម៍សមត្ថភាព៕”