ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបន្តផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពសកម្មភាព
|
ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបន្តផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពសកម្មភាព |
(VOV)_នារសៀលថ្ងៃទី២១មេសា សម័យប្រជុំលើកទី២១ ក្រុមប្រឹក្សាប្រជាជន
ទិក្រុងហូជីមិញ នីតិកាលទី៧ បានដំណើរកិច្ចប្រជុំបិទបញ្ចប់។ អញ្ជើញចូលរួមកិច្ច
ប្រជុំនេះមានលេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang
អនុប្រធានរដ្ឋសភា លោក Do Ba Ty ។ នៅទីនេះ អង្គសន្និសីទបានស្ដាប់របាយការណ៍
បូកសរុបសកម្មភាពនៃក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ នីតិកាលទី៨ គណៈកម្មា
ធិការប្រជាជនទីក្រុងជូនដំណឹងអំពីការងារបញ្ជាណែនាំ និងការអនុវត្តផែនការសេដ្ឋ
កិច្ច-វប្បធម៌និងសង្គមកិច្ច របស់ទីក្រុង ក្នុងដំណាក់កាល ពីឆ្នាំ ២០១១ដល់ឆ្នាំ ២០១៥ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងជូនដំណឹងអំពីការកសាងរដ្ឋអំណាច អាណត្តិ ២០១១-២០១៦។
ថ្លែងមតិនៅទីនេះ លេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក
Dinh La Thang បានចាត់ទុកថា៖ ក្រោយរយៈពេល៥ឆ្នាំធ្វើសកម្មភាព ក្រុមប្រឹក្សា
ប្រជាជនទីក្រុង នីតិកាលទី៨ បានសម្រេចភារកិច្ចនានាប្រកបដោយល្អប្រសើរ
មានការផ្លាស់ប្តូរថ្មីច្រើននិងសកម្ម។ លោក Dinh La Thang ក៏បានស្នើអោយក្រុម
ប្រឹក្សាប្រជាជនទីក្រុងត្រូវបន្តផ្លាស់ប្តូរថ្មី និងធ្វើសកម្មភាពតាមទិសសមស្របជា
មួយទ្រង់ទ្រាយ និងលក្ខណះរបស់ទីក្រុង លើកកំពស់គុណភាពសកម្មភាពថែមទៀត៕