ក្រុមប្រឹក្សាពិគ្រោះយោបល់កែទម្រងបែបបទរដ្ឋបាលបើកកិច្ចប្រជុំពេញអង្គ

ក្រុមប្រឹក្សាពិគ្រោះយោបល់កែទម្រងបែបបទរដ្ឋបាលបើកកិច្ចប្រជុំពេញអង្គ - ảnh 1
រូបថតៈ Hoàng Hùng/TTXVN


(VOVworld)-នារសៀលថ្ងៃទី១៩កុម្ភៈ នៅទីក្រុងហាណូយ ក្រុមប្រឹក្សាពិគោះ
យោបល់ កែទម្រង់បែបបទរដ្ឋបាលបានបើកកិច្ចប្រជុំពេញអង្គ សំដៅបូកសរុប
សកម្មភាពឆ្នាំ ២០១៥ និងអនុវត្តភារកិច្ចឆ្នាំ២០១៦។ នៅកិច្ចប្រជុំនេះ តំណាង
ជាច្រើនបានវាយតម្លៃ ខ្ពស់នូវសកម្មភាពរបស់ក្រុមប្រឹក្សាក្នុងឆ្នាំ២០១៥។ សង្កត់
ធ្ងន់ទៅលើភារកិច្ចស្នូលនៃ ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងយុទ្ធធម៌លោក Ha Hung
Cuong ប្រធានក្រុមប្រឹក្សា បានចាត់ទុកថា ក្រុមប្រឹក្សាគប្បីអនុវត្តប្រកបដោយ
ប្រសិទ្ធភាពនូវច្បាប់និងក្រមច្បាប់ ថ្មី ដែលបានរដ្ឋសភាអនុម័តហើយមានសុពល
ភាពនាពេលខាងមុខ ព្រមទាំងម្ចាស់ការរួម មតិទៅលើបណ្តាសេចក្តីព្រាងច្បាប់
ក្រិតច្បាប់ជាដើម។ រដ្ឋមន្ត្រី​Ha Hung Cuong ក៏បាន សង្កត់ធ្ងន់ថា ត្រូវជម្រុញការ
វាយតម្លៃបែបបទរដ្ឋបាលនៅក្រសួង ស្ថាប័នតំបន់នានា ក្នុងនោះផ្តោតទៅលើ
ការវាយតម្លៃគុណភាពបែបបទរដ្ឋបាលដោយយោងតាមសេចក្តី សម្រេចចិត្ត
របស់រដ្ឋាភិបាលស្តីពីភារកិច្ច ដំណោះស្រាយចំាបាច់សំដៅកែលំអបរិយាកាសធ្វើ
អាជីវកម្មនិងលើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ